ព័ត៌មានជាតិ
ក្រសួងអប់រំ បង្កើតការប្រកួតស្នាដៃសិស្ស បង្កើតផលិតវត្ថុគំរូដោះស្រាយបញ្ហាប្រចាំថ្ងៃ
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្ន” សម្រាប់សិស្សានុសិស្សចាប់ពីកម្រិតមធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ ក្នុងការបង្កើតការប្រកួតស្នាដៃសិស្ស បង្កើតផលិតវត្ថុគំរូដោះស្រាយបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ។

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាប គណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និង ឯកជន សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ជ្រាបថា ក្រសួងនឹងរៀបចំ ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួត ស្នាដៃបង្កើតគម្រោង តាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។
ព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និង ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ “បំណងប្រាថ្នា គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះ ស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ព័ត៌មានពិស្ដារ៖


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


