Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍ថ្មី

បានផុស

នៅ

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលទើបសាងសង់ និងកែលម្អថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ កំពង់ផែថ្មីនេះ នឹងជាផ្នែកមួយនៃតំណភ្ជាប់សម្រាប់នាវាទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export បានលើកឡើងថា កំពង់ផែទេសចរណ៍នេះ អាចផ្ទុកទូកទេសចរណ៍ទាំងតូច និងធំបានចំនួន ២០ គ្រឿងក្នុងពេលដំណាលគ្នា ហើយមានផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវសមុទ្រទៅ និងមក រវាងខេត្តព្រះសីហនុ និងកោះទាំងឡាយនៅក្នុងខេត្តព្រះសីហនុ។

កំពង់ផែទេសចរណ៍ដែលទើបសម្ពោធថ្មីនេះ ស្ថិតនៅលើទីតាំងផ្ទៃដី ២២.០០០ ម៉ែត្រការ៉េ។ កំពង់ផែនេះ នឹងជំនួសកំពង់ផែចាស់ដែលកន្លងមកបានដំណើរការ តែក្នុងទំហំ និងប្រតិបត្តិការមានកម្រិតតិចតួច។ កំពង់ផែទេសចរណ៍ថ្មីនេះ ជាប្រភេទកំពង់ផែដែលសាងសង់ឡើងប្រកបដោយសុវត្ថិភាពខ្ពស់ និងមានគុណភាពជាលក្ខណៈស្តង់ដារអន្តរជាតិ ហើយមានកន្លែងកម្សាន្ត ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗជាច្រើនផងដែរ។សេវាកម្មដែលផ្តល់ជូននៅកំពង់ផែនេះ នឹងអាចផ្តល់នូវបទពិសោធន៍ដ៏ទំនើប ងាយស្រួល និងមានលក្ខណៈគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយជូនដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ក្នុងការធ្វើដំណើរទៅមក និងមកពីទីតាំងទេសចរណ៍នានានៅតាមកោះនៃព្រះរាជាណាចក្រកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា កំពង់ផែនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀតរបស់ខេត្ត ដែលជាសមិទ្ធផលបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើការដឹកនាំប្រកប​ដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈកំពង់ផែថ្មីនេះ អភិបាលខេត្តព្រះសីហនុ មានទំនុកចិត្តយ៉ាងខ្លាំងថា ខេត្តព្រះសីហនុ នឹងអាចទទួលបាននាវាទេសចរណ៍ និងកប៉ាល់ទេសចរណ៍អន្តរជាតិខ្នាតធំកាន់តែច្រើនបន្ថែមទៀត ជាមួយនឹងចំនួនភ្ញៀវទេសចរអន្តរជាតិកាន់តែកើនច្រើនឡើង។ លោកក៏បានបញ្ជាក់ដែរថា ខេត្តព្រះសីហនុ ត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាមុខមាត់ថ្មីនៃតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល និងសម្បូរបែបរបស់ខេត្ត រួមមានទាំងឆ្នេរសមុទ្រ សមុទ្រធម្មជាតិខៀវស្រងាត់ និងកោះនានាយ៉ាងស្រស់ស្អាតជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស ២០នាក់

ព័ត៌មានជាតិ១៥ នាទី មុន

ចិន​ចង់​ឱ្យ​អឺរ៉ុប​លុប​ចោល​វិធាន​ការ​បង្កើន​ពន្ធ​​ត្រឹម​ថ្ងៃ​ ៤ កក្កដា ខណៈ​​​ភាគី​ទាំង​២​គ្រោង​ជួប​គ្នា​ពិភាក្សា​គ្នា

សេដ្ឋកិច្ច១៨ នាទី មុន

ចាយទុនត្រឹម ១០០ដុល្លារ ធ្វើកាដូមង្គលការ រកប្រាក់​ចំណូលខ្ទង់១ពាន់ដុល្លារ

ព័ត៌មានជាតិ៣៧ នាទី មុន

អភិបាលខេត្តកំពត ជំរុញឲ្យវិស័យអប់រំជាវិស័យគ្រឹះមួយដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដ៏រឹងមាំ

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

មេ​ដឹក​នាំ​តៃវ៉ាន់ ឆ្លើយ​តប ក្រោយ​ចិន​គំរាម​កាត់​ទោស​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម