ព័ត៌មានជាតិ
ក្រសួងអប់រំជ្រើសរើសកាយរឹទ្ធិ២០រូប ចូលរួមបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត
ក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា កំពុងជ្រើសរើសកាយរឹទ្ធិ២០រូប ចូលរួមការបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

គោលបំណងនៃការជ្រើសរើសនេះ ដើម្បីផ្តល់ឱកាសដល់យុវជនកាយរឹទ្ធិកម្ពុជាអភិវឌ្ឍសកម្មភាពនៅក្នុងជំនាញកាយរឹទ្ធិ និងជំនាញបច្ចេកវិទ្យាព័ត៌មាន STEM។ ម្យ៉ាងវិញទៀត ដើម្បីជាការអប់រំឌីជីថល ការបន្សាំខ្លួន ការបើកចំហរកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់យុវជនទៅកាន់សង្គម និងសំដៅបណ្តុះយុវជនឱ្យក្លាយជាប្រជាពលរដ្ឋមានទំនួលខុសត្រូវ និងសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារ ព្រមទាំង មុខរបរក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លក្ខខណ្ឌនៃការចូលរួមមានដូចជា៖
• ជាកាយរឹទ្ធិរាមច្បង
• មានពេលវេលាគ្រប់គ្រាន់ និងទំនួលខុសត្រូវចូលរួមសម្រាប់ការបោះជំរំ និងប្រឡងប្រណាំង
• មានកុំព្យូទ័រផ្ទាល់ខ្លួន និងចេះភាសាអង់គ្លេស (និយាយ អាន ស្តាប់ និងសរសេរ)
• មានចំណង់ចំណូលចិត្តលើជំនាញ STEM និងការអប់រំបែបឌីជីថល
• មានសីលធម៌រស់នៅ អធ្យាស្រ័យល្អ និងចេះធ្វើការងារជាក្រុម
• គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងជំរំ
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ https://me-qr.com/WKUnvaw5 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៣:៥៩ នាទីយប់។
សូមជម្រាបថា កម្មវិធីបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត គឺជាកម្មវិធីពិភពលោកមួយ ហើយកម្ពុជាបានប្រារព្ធតាំងពីឆ្នាំ២០១១។ គិតមកដល់ពេលនេះ កម្ពុជាបានរៀបចំ១២លើករួចមកហើយ ដោយក្រសួងអប់រំ និងកាយរឹទ្ធិជាតិកម្ពុជា ធ្វើជាបន្តបន្ទាប់ក្នុងពេលដែលមានការធ្វើចលនាកាយរឹទ្ធិពិភពលោក។

ដោយឡែក បានជាមានឈ្មោះថា បោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត គឺដោយសារកាយរឹទ្ធិតាមប្រទេសមួយចំនួន ជាប្រទេសនៅដែនដីកោះ និងសមុទ្រខ្សាច់ ដែលមានផលវិបាកក្នុងការធើ្វដំណើរ និងជួបជុំ។ ដូច្នេះ ការប្រើប្រាស់ប្រព័ន្ធវិទ្យុទាក់ទង គឺជាឧបករណ៍យ៉ាងចាំបាច់បំផុតសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន។ បច្ចុប្បន្ន ជាសម័យឌីជីថល មានប្រទេសជាច្រើនប្រើប្រាស់អ៊ីនធឺណិត ដើម្បីទាក់ទងគ្នា ប៉ុន្តែ ក៏នៅមានប្រទេសមួយចំនួន នៅតែទាក់ទងគ្នាតាមរលកធាតុអាកាស ទើបមានឈ្មោះថា “ការបោះជំរំតាមរលកធាតុអាកាស និងប្រព័ន្ធអ៉ីនធឺណិត” នេះ។ ជាមួយគ្នានេះ ចលនាកាយរឹទ្ធិពិភពលោក បានរៀបចំការបោះជំរំតាមរលកធាតុអាកាសបានចំនួន៦៥ លើក និងតាមប្រព័ន្ធអ៊ីនធឺណែតបានចំនួន២៦ លើករួចមកហើយ។

ឆ្នាំ២០២៣នេះ គណៈកម្មការពិភពលោកនៃការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ (66th JOTA-27th JOTI) បានកំណត់យកថ្ងៃទី២១ ដល់២២ ខែតុលា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទរៀបចំកម្មវិធីដំណាលគ្នាជាមួយនឹងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងប្រទេសជាសមាជិកជុំវិញពិភពលោក ជាមួយនឹងមូលបទរួមគ្នាមួយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


