ព័ត៌មានជាតិ
លោក មាស សុភ័ណ្ឌ ៖ កម្មវិធីស្វែងយល់ការពិត រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីប្រវត្តិសាស្រ្ដដល់យុវជន
លោក មាស សុភ័ណ្ឌ នាយករងកម្មវិធី និងជាអ្នកសម្របសម្រួលកម្មវិធីស្វែងយល់ការពិត៖ កម្ពុជាមុននឹងមានថ្ងៃនេះ (Cambodia-before & after) បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់យុវជនជំនាន់ក្រោយ ឲ្យយល់អំពីប្រវត្តិសាស្រ្តកម្ពុជា។

ការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ បានធ្វើឡើងគ្រាដែលក្រុមការងារកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីកម្ពុជាមុននឹងមានថ្ងៃនេះ (Cambodia-before & after) ជូនដល់យុវជន-យុវនារីក្នុងខេត្តកំពង់ស្ពឺជាលើកទីពីរ។ កម្មវិធីនេះ បានទទួលការគាំទ្ររបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

កម្មវិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលមហោស្រពនៃបណ្ណាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករវិដេអូឯកសារកម្ពុជាមុននឹងមានថ្ងៃនេះ និងលោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីយុវជន-យុវនារី និងសិស្សានុសិស្សជាង ២០០នាក់។

លោក មាស សុភ័ណ្ឌ នាយករងកម្មវិធី និងជាអ្នកសម្របសម្រួលកម្មវិធី បានបញ្ជាក់ថា កម្មវិធីស្វែងយល់ការពិត៖ កម្ពុជាមុននឹងមានថ្ងៃនេះ (Cambodia-before & after) ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់យុវជនជំនាន់ក្រោយ និយាយជារួម និងនិយាយដោយឡែកយុវជននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យយល់អំពីប្រវត្តិសាស្រ្តកម្ពុជាពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល និងរបបដ៏សាហាវយង់ឃ្នងរបស់ខ្មែរក្រហម (សម័យប៉ុល ពត) និងការអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេសការអភិវឌ្ឍរបស់ក្រុងច្បារមន ក្រោមម្លប់តេជោសន្តិភាព ព្រមទាំងជាកាពង្រឹងស្មារតីរបស់យុជនជំនាន់ក្រោយ ឲ្យយល់ពីគុណតម្លៃនៃសន្តិភាព ចេះថែរក្សាសុខសន្តិភាព និងតម្កល់ផលប្រយោជន៍ជាតិជាធំ និងការពារសន្តិភាព ដើម្បីកុំឲ្យកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រដូចពីអតីតកាលជាថ្មីម្តងទៀត។ ក្នុងកម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញរបស់វាគ្មិន ការបញ្ចាំងវិដេអូឯកសារអំពីក្រុងច្បារមនពេលមានសង្គ្រាម និងពេលបច្ចុប្បន្ន និងមានការសួរសំណួររបស់អ្នកចូលរួម ផងដែរ។

សូមជម្រាបថា កម្មវិធីស្វែងយល់ការពិត៖ កម្ពុជាមុននឹងមានថ្ងៃនេះ (Cambodia-before & after) នឹងចុះទៅរៀបចំកម្មវិធីនេះនៅតាម ឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានជាក់ស្ដែង ដែល រងគ្រោះដោយសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម ព្រមទាំងការអភិវឌ្ឍរបស់មូលដ្ឋានទាំងនោះ ក្រោយប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណវៀងវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កម្មវិធីនេះ បានរៀនចំបានចំនួន ៤លើករួចហើយ រួមទាំងលើកនេះ រួមមាន៖ នៅអមលាំង ស្រុកថ្ពង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងស្រុកក្រឡាញ់ ខេត្តសៀមរាប៕






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


