ព័ត៌មានជាតិ
លោក មាស សុភ័ណ្ឌ ៖ អ្នកសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយរាល់ព្រឹត្តិការណ៍ ជាពិសេសការបោះឆ្នោតខាងមុខ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកឡើងថា អ្នកសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវរាល់ព្រឹត្តិការណ៍ និងដំណឹងផ្សេងៗជូនដល់បជាពលរដ្ឋ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នាពេលខាងមុខផងដែរ។

ការលើកឡើងនេះ គ្រាដែល គ.ជ.ប បានប្រកាសចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣កន្លងទៅនេះ។ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ១២ ខែកក្កដា និងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែមេសានេះថា សិទ្ធិសេរីភាពសារព័ត៌មាន ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូ មិនអាចខ្វះបានក្នុងការពាំនាំនូវព័ត៌មានពិត ពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពាំនាំព័ត៌មានពិតពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ។
លោកថា ក្នុងន័យនេះ អ្នកសារព័ត៌មាន ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវរាល់ព្រឹត្តិការណ៍ ហេតុការណ៍ ឬដំណឹងផ្សេងៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងបែបនេះថា «ការចូលរួមរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានទូលំទូលាយ គ្រប់គ្រងជ្រុងជ្រោយអំពីសិទ្ធិ និងករណីកិច្ចរបស់ពួគាត់ ក្នុងនាមជាអង្គបោះឆ្នោត បានយល់អំពីនីតិវិធីនានាអំពីការបោះឆ្នោត ពេលវេលា និងទីកន្លែងបោះឆ្នោត កម្មវិធីនយោបាយរបស់គណបក្សនយោបាយនីមួយៗ ជាដើម។ល។ ដើម្បីឲ្យពួកគាត់សម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសតំណាងរបស់ពួកគាត់ ដែលអាចកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោក មាស សុភ័ណ្ឌ លើកឡើងទៀតថា ក្នុងដំណើរការបោះឆ្នោតខាងមុខ អ្នកសារព័ត៌មាន គួរចូលរួមផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំលាយជូនប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវការគោរពក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវគោរពទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ជាពិសេសគោរពឲ្យត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការការបោះឆ្នោត។
សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ ២០២២ អង្គសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជិត ២,២០០អង្គភាព។ ចំពោះអ្នកសារព័ត៌មានជាតិ និងបរទេសដែលក្រសួងព័ត៌មាន បានចេញប័ណ្ណសារព័ត៌មានជូនមានជាង៥,០០០នាក់ ដែលចំនួននេះពុំទាន់គិតដល់ចំនួនអ្នកសារព័ត៌មានដទៃទៀត ដែលសាមីអង្គភាពសារព័ត៌មាននីមួយៗ បានចេញប័ណ្ណសារព័ត៌មានជូនដល់អ្នកសារព័ត៌មានរបស់ខ្លួនដោយផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


