ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ៖ ជ័យជំនះរបស់បក្សប្រជាជនកម្ពុជា បង្ហាញថា ប្រជាជនពេញចិត្ត និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកតាមដាននយោបាយ បានលើកឡើងថា ជ័យជំនះដ៏ច្រើនលើសលប់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺបានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង។

ការលើកឡើងនេះ បន្ទាប់ពីលទ្ធផលក្រៅផ្លូវការត្រូវបានគេផ្សព្វផ្សាយថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលប់ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយអាចគ្រប់គ្រង ១២០អាសនៈលើ ១២៥អាសនៈ។
តាមរយៈបណ្ដាញសង្គមតេលេក្រាម លោក សួន សេរីរដ្ឋា នៅថ្ងៃទី ២៤ ខែកក្កដានេះ បានសរសេរថា ក្នុងនាមសមាជិក-សមាជិកា នៃវេទិកាសន្តិភាពកម្ពុជា និងក្នុងនាមរូបលោកផ្ទាល់ សូមចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី ៧ នាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោក សួន សេរីរដ្ឋា បានសរសេរបន្តថា «ជ័យជំនះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែង ជាមួយនិងគណបក្សចំនួន ១៧ទៀត ក្នុងនីតិកាលទី ៧ នេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរង់ចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា»៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


