ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា៖ កម្ពុជាមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ជាការសម្រេចចិត្តឯករាជ្យរបស់ខ្លួន
លោក សួន សេរីរដ្ឋា ថា ការសម្រេចចិត្តរបស់កម្ពុជា ដែលមិនចូលរួមសន្និសីទសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន គឺជាការសម្រេចចិត្តដោយឯករាជ្យ មិននៅក្រោមឥទ្ធិពលរបស់ប្រទេសមួយណា ដូចការនិយាយអត្ថាធិប្បាយលាបពណ៌មកលើកម្ពុជាឡើយ។

កន្លងទៅ មានកាសែតបរទេសមួយបានចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស នាថ្ងៃទី១៣ និងទី១៤ ខែមិថុនានេះ។ ក្នុងនោះ កាសែតមួយនេះ ក៏បានភ្ជាប់កម្ពុជាទៅក្នុងករណីនេះដែរ ដោយបានខិតខំទម្លាក់កំហុសឱ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។
ការចោទប្រកាន់បែបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មតបថា៖ «ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួម ឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ»។ សម្ដេចតេជោ ក៏បានប្រាប់កាសែតបរទេសនោះ កុំព្យាយាមទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិន។

សម្រាប់លោក សួន សេរីរដ្ឋា ដែលជាអ្នកតាមដានសង្គមមួយរូប បានបង្ហាញការយល់ឃើញរបស់ខ្លួន និងចោទជាសំណួរទៅកាន់ក្រុមបរទេសទាំងនោះថា៖ តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចចប់រួចឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពបានទេ បើសន្និសីទពិភពលោកមួយនេះ មិនអញ្ជើញប្រទេសរុស្ស៊ីឱ្យចូលរួម?
លោក សួន សេរីរដ្ឋា បានរៀបរាប់ថា កម្ពុជា ជារដ្ឋអធិបតេយ្យ មានគោលនយោបាយបរទេស «ឯករាជ្យផ្អែកលើច្បាប់» និងធ្លាប់បោះឆ្នោតប្រឆាំងរុស្ស៊ីលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងឈរជាសហរៀបចំ (Co-Sponsor) នៅក្នុងវេទិការអង្គការសហប្រជាជាតិ ដើម្បីប្រជុំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កន្លងមក។ ដូច្នោះ សូមអ្នកកុំមើលងាយកម្ពុជា ហើយយកឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ទៅជាន់ឈ្លី រួចលាបពណ៌កម្ពុជា ថា នៅក្រោមឥទ្ធិពលប្រទេសនេះ ប្រទេសនោះឱ្យសោះ។

ផ្ទុយទៅវិញ អ្នកតាមដានសង្គមរូបនេះ មើលឃើញថា ពួកអ្នកដែលរៀបចំសន្និសីទ និងអ្នកផ្តល់ជំនួយរៀបចំសន្និសីទនោះវិញទេ ដែលមិនស្គាល់អ្វីហៅថា ដំណោះស្រាយដើម្បីសន្តិភាពពិតប្រាកដ ព្រោះតែតាមមេ តាមបងធំរបស់ខ្លួន មិនអញ្ជើញប្រទេសរុស្ស៊ីចូលរួម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


