ព័ត៌មានជាតិ
នគរបាលខេត្តតាកែវចុះបង្ក្រាបដំណាំកញ្ឆា៥ទីតាំងនៅលើខ្នងភ្នំ
ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ក្រាបឈ្មួញទុច្ចរិតលួចលាក់ដាំដំណាំកញ្ឆាដោយខុសច្បាប់នៅស្រុកគីរីវង់នោះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុក បានបន្តឡើងភ្នំរុករកឃើញដំណាំកញ្ឆាមួយចំនួនបន្ថែមទៀតកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា កម្លាំងអធិការដ្ឋានស្រុកតែងតែសហការគ្នាបន្តប្រតិបត្តិការឡើងភ្នំរុករកដំណាំកញ្ឆាដែលឈ្មួញលួចលាក់ដាំតាមជ្រលងភ្នំជាប្រចាំ។ ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៨ កម្លាំងលោកបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំណប់-ព្រះបាទជាន់ជុំ-គិរីចុងកោះ-ភ្នំដិន និងឃុំអង្គប្រសាទ បានបន្តឡើងរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន០៥ទីតាំង អាងស្តុបទឹក០៣ នៅចំណុចខ្នងភ្នំដុបកំរ៉ែង ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ៨៦២ម៉ែត្រការ៉េ។

បច្ចុប្បន្នកម្លាំងជំនាញបានដក់និងកាប់ដុតបំផ្លាញដំណាំកញ្ឆាទាំងនោះអស់ហើយ និងកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកលួចដាំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


