ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ចាប់ផ្ដើមសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនដើម្បីគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្ត
រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងដីទល់មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសមាជិក សមាជិកា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាយ៉ាងច្រើនកុះករ។

ការសាងសង់អគារសមាគមថ្មីនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយដ៏សំខាន់សម្រាប់ខេត្តតាកែវ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងការរក្សាសន្តិភាពជូនប្រទេសជាតិ។
ថ្នាក់ដឹកនាំបានលើកឡើងថា អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្តតាកែវ ដែលនឹងលេចរូបរាងឡើងនាពេលខាងមុខនេះ មិនត្រឹមតែជាទីស្នាក់ការបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ជួបជុំ ពិភាក្សា និងសម្របសម្រួលកិច្ចការងារនានា ដើម្បីគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើង។

ការបញ្ចុះបឋមសិលាសាងសង់អគារនេះ ក៏ជាការបន្តអនុវត្តគោលនយោបាយយកចិត្តទុកដាក់លើសុខុមាលភាព និងសិទ្ធិប្រយោជន៍របស់អតីតយុទ្ធជន ដែលជាវីរជនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ រហូតសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


