Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង ៖ ករណីឧកញ៉ា ហ៊ី គឹមហុង ទោះតិច ឬច្រើន នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះឧកញ៉ាផ្សេងទៀត

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍សង្គម លើកឡើងថា ទោះតិច ឬច្រើន ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសទៅតុលាការ ពាក់ព័ន្ធនឹងករណីឆបោក នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ សម្រាប់បុគ្គលផ្ទាល់ខ្លួនផង និងដល់អ្នកមានគោរមងារឧកញ៉ា ផ្សេងទៀតដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហានេះថា ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកមួចំនួនទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីឆបោកនោះ ទោះតិច ឬច្រើន នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ សម្រាប់បុគ្គលផ្ទាល់ខ្លួនផង និងដល់អ្នកមានគោរមងារឧកញ៉ា ផ្សេងទៀតដែរ។

លោកបណ្ឌិត ឈត ប៊ុនថង កត់សម្គាល់ឃើញថា នាពេលបច្ចុប្បន្ននេះ បុគ្គលដែលទទួលបានគោរមងារឧកញ៉ាមានចំនួនច្រើនដែរ និងក៏មានសមាគមឧកញ៉ាផងដែរ។ លោកបន្ថែមថា «អញ្ចឹងហើយ កាលណាបុគ្គលម្នាក់ ពីរនាក់ហ្នឹង ទោះបីថា មិនអាចថា បុគ្គលមួយចំនួនធ្វើអាក្រក់ទៅវានាំឲ្យខូចឧកញ៉ាទាំងមូលក៏ពិតមែន ក៏ប៉ុន្តែតិច ឬច្រើនប្រជាពលរដ្ឋ គាត់តែងតែគិតថា មានអ្នកឧកញ៉ា មានឧកញ៉ា មានលោកឧកញ៉ា ធ្វើអីមិនល្អទៅ ចង់មិនចង់ឧកញ៉ាដទៃទៀត ទោះបីគាត់មិនបានធ្វើអាក្រក់ក៏ដោយវាជះឥទ្ធិពលមិនល្អពីបុគ្គលមួយចំនួនតូចហ្នឹង»។

ជាទស្សនៈផ្ទាល់ខ្លួន លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកមួចំនួនទៀតទៅតុលាការនោះ គឺសមត្ថកិច្ចអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ហើយលោកបណ្ឌិតសង្ឃឹម ថា តុលាការនឹងចាត់វិធានការឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បកុំឲ្យទៅដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រុមឧកញ៉ាដទៃទៀត។

បន្ថែមពីលើនេះទៀត លោកបណ្ឌិត ឈត ប៊ុនថង ក៏សង្ឃឹមដែរថា សមាគមឧកញ៉ា នឹងចេញសេចក្ដីបំភ្លឺ ឬក៏បញ្ជាក់ណាមួយ ដើម្បីបង្ហាញអំពីការទទួលខុសត្រូវ និងការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរថា ឧកញ៉ាទាំងអស់ មិនមែនសុទ្ធតែដូចឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស នោះទេ។

សូមជម្រាបថា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនឧកញ៉ា ហ៊ី  គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកសរុប ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ដោយរងការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និង ២បទល្មើសផ្សេងទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន 

ព័ត៌មានជាតិ១២ ម៉ោង មុន

អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសនៅតំបន់ជម្លោះកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ ​F-16 វាយ​ប្រហារ​ជន​ស៊ីវិលទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃស្រែកប្រាប់គ្នាឯងកុំធ្វើអំពើអមនុស្សធម៌ ក្រោយអតីត​អ្នក​ប្រដាល់ ​ទះ​កំផ្លៀង​ពលករ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម