ព័ត៌មានជាតិ
ជនជាតិភាគតិចជិត ៧០% ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថល
វគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថលនៅខេត្តមណ្ឌលគិរី ក្រៅពីសិស្សានុសិស្សដែលមកពីបណ្ដាគ្រឹះស្ថានសិក្សាក្នុងខេត្ត ក្នុងនោះក៏មានជនជាតិភាគតិចជិត ៧០% បានចូលរួមសិក្សាស្វែងយល់ផងដែរ។

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថលនេះ ផ្តល់ចំណេះដឹងផ្នែកឌីជីថលដល់សិស្សានុសិស្សអាចយល់ដឹងពីការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញដូចជា ការឆបោក ការបំពានកេរ្តិ៍ ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្ដាញសង្គមនានា ព្រមទាំងការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសបុក និងបណ្ដាញសង្គមបង្ហាញពីបច្ចេកទេសងាយៗដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរស័ព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័រ បន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និង កម្មវិធីបច្ចេកវិទ្យាផ្សេងៗជាដើម។
កម្មវិធីសិក្ខាសាលានេះ សិស្សក៏អាចស្វែងយល់ពីការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, Canva, Facebook, និង TikTok ជាដើម។

ក្រោយពីបញ្ចប់វគ្គសិក្សា សិស្សានុសិស្សទាំងអស់ជាពិសេសជនជាតិភាគតិចដែលបានចូលរួមប្រមាណជិត ៧០% ពួកគេនឹងអាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍសមត្ថភាពចំណេះដឹង ជួយដល់ការសិក្សានិងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ រួមទាំងការចេះការពារខ្លួនឱ្យផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញជាដើម។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថលរៀបចំឡើងរយៈពេល ៣ ថ្ងៃតាមបែបចម្រុះ ចាប់ពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ដោយមាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន TikTok និង The Young Seakers Cambodia៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


