ព័ត៌មានជាតិ
កើន ៩៩% ស្រ្តីសម្រាលកូន និងពពោះ ខេត្តកោះកុង មកចុះឈ្មោះទទួលប្រាក់ឧបត្ថម្ភ
ចំនួនស្រ្តីជាកម្មការិនី និយោជិត និងមន្រ្តីរាជការដែលសម្រាលកូន និងពពោះ មកទទួលសេវាចុះឈ្មោះ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា បានកើនឡើង ៩៩% ពោល ត្រឹមរយៈពេល ១៥ថ្ងៃ មានស្រ្តីបានចុះឈ្មោះ ជាង ៥០០នាក់។

លោក អ៊ុង គង្គា ប្រធានបេឡាសន្តិសុខសង្គមខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា នេះថា រាល់ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃ១៥ សីហា ឆ្នាំ២០២៣ ក្រោមការអនុវត្តកម្មវិធីបង្កើនប្រាក់ឧបត្ថមរបស់រដ្ឋាភិបាល ទៅកាន់ស្រ្តីកម្មការិនី និយោជិត និងមន្រ្តីរាជការ គឺមានចំនួន ៥៤០នាក់ ដែលបានមកចុះឈ្មោះទទួលផលនេះ។

លោក អ៊ុង គង្គា អះអាងថា តួលេខស្រ្តីដែលសម្រាលកូន និងមានផ្ទៃពោះមកទទួលចុះឈ្មោះបើកប្រាក់ឧបត្ថមមានចំនួនកើនឡើងនឹកស្មានមិនដល់គឺ ៩៩ភាគរយឯណោះ។ ធៀបកាលមិនទាន់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល មានតែ ២ ទៅ ៣នាក់ទេ ក្នុង១ថ្ងៃ ដែលមកចុះឈ្មោះប្រើបណ្ណសមធម៌។

លោក អ៊ុង គង្គា បានឱ្យដឹងថា កម្មវិធីផ្តល់ប្រាក់ដល់ស្រ្តីខាងលើ គឺក្នុងគោលបំនងដើម្បីលើកម្ពស់សុខុមាលភាពមាតា និងកុមារតូច ចាប់ពីពពោះក្នុងផ្ទៃរហូតដល់កុមារអាយុ ២ឆ្នាំ។ កម្មវិធីបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនស្រ្តីកម្មករ និយោជិត មន្រ្តីរាជការ និងស្រ្តីគ្រួសារមានបណ្ណសមធម៌នេះ ក៏ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារ។

ទាក់ទិននឹងការមកចុះឈ្មោះបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ត្រូវបាន អ្នកស្រី ថុល ចាន់ថន រស់នៅភូមិចាំយាម និងអ្នកស្រី ស៊ូ គន្ឋា រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ KKN ក្នុងតំបន់សេដ្ឋកិច្ចខេត្ត លើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយពេលដឹងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីសុខភាពរបស់ពួកគាត់ និងកូនដែលបានសម្រាលរួចរាល់តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភទ្វេដងនេះ។

តំណាងកម្មការិនីទាំង២ យល់ថា យន្តការបង្កើនការផ្តល់សាច់ប្រាក់ឧបត្ថម្ភជារឿងល្អមិនធ្លាប់មានពីមុនមក គឺអាចជួយសម្រួលដោះស្រាយការចំណាយផ្សេងៗអំឡុងពេលពពោះ និងសម្រាលកូននៅមន្ទីរពេទ្យ។ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ដែលមិនទុកឱ្យពលរដ្ឋលំបាកខ្វះខាត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


