ព័ត៌មានជាតិ
ផែទេសចរណ៍ពីរបន្ថែមទៀត គ្រោងសាងសង់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម
ខេត្តព្រះសីហនុនឹងរៀបចំសាងសង់ផែទេសចរណ៍ចំនួនពីរបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅកោះរ៉ុងនិងកោះរ៉ុងសន្លឹមដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តជាប់សមុទ្រមួយនេះឱ្យកាន់តែមានភាពកក់ក្តៅ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការរៀបចំកសាងផែនៅលើកោះមានដូចជា ផែទេសចរណ៍កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីបំរើឱ្យការដឹកជញ្ជូនភ្ញៀវទេសចរណ៍ឱ្យមានភាពកក់ក្តៅ ដោយសារបច្ចុប្បន្នខេត្តមានកំពង់ផែទេសចរណ៍នៅលើដីគោកដែលវិនិយោគដោយអ្នកឧកញ៉ា ទៀ វិចិត្រ។
លោកអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងនេះក៏ត្រូវរៀបចំផែទេសចរណ៍អន្តរជាតិសម្រាប់ភ្ញៀវទេសចរតាមនាវាទេសចរណ៍បរទេសដែលនាំភ្ញៀវចូលចតទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំឱ្យរៀបចំបង្កើតគណៈកម្មការចំនួនពីរ ក្នុងនោះគណៈកម្មការចុះពិនិត្យការកែលម្អទីតាំងរបស់បងប្អូនអាជីវកម្មនិងគណៈកម្មការមួយទៀត គឺកែលម្អកំពង់ផែទាំងនៅលើគោក និងនៅដែនកោះជាការប្រមូលផ្តុំ ដើម្បីបម្រើសេវាទេសចរណ៍ឱ្យមានសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


