ព័ត៌មានជាតិ
អាជ្ញាធរដាក់ឱសានុវាទឲ្យពលរដ្ឋរុះរើសំណង់មុនថ្ងៃ២៨ដំណាច់ខែកុម្ភៈ
អាជ្ញាធរក្រុងព្រះសីហនុ បានចេញលិខិតមួយ ដាក់ឱសានុវាទ ឲ្យប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវសាធារណៈ និងកំពុងធ្វើអាជីវកម្ម នៃវិថី ៧ មករា ផ្លូវលេខ ២០០ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងងព្រះសីហនុ ត្រូវរុះរើសំណង់ផ្សេងៗ ចេញឲ្យបានមុនថ្ងៃទី២៨ខែកម្ភៈឆ្នាំ២០២១ខាងមុខនេះ។
កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានប្រកាស ២លើករួចហើយឲ្យប្រជាពលរដ្ឋរុះរើចេញ ប៉ុន្តែរហូតមកដល់ពេលនេះ មានម្ចាស់សំណង់មួយចំនួនមិនទាន់បានរុះរើ បើទោះបីជាមានមួយចំនួនបានរុះរើហើយក្តី។

លិខិតជូនដំណឹង ដែលចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានអនុវត្តតាមផ្លុវច្បាប់ ប្រសិនបើប្រជាពលរដ្ឋ ដែលរស់នៅលើដងវិថីនោះ មិនប្រមរុះរើចេញ ហើយថានិងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ។
លោក គួច ចំរើន បញ្ជាក់ថា គម្រោងស្ថាបនាវិថី ៧ មករា ក្រុងព្រះសីហនុ ត្រូវបានអនុវត្តនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានអូសបន្លាយរហូតដល់បច្ចុប្បន្ន ដោយសារតែប្រជាពលរដ្ឋម្ចាស់អាជីវកម្មមួយចំនួនទាំងនោះ មិនបានរើចេញតាមការណែនាំរបស់អាជ្ញាធរ។
លោកថាការប្រកាសលើកទី៣នេះ គឺជាការដាក់ឱសានុវាទលើកចុងក្រោយ ហើយព្រមានអនុវត្តតាមច្បាប់ នឹងដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ នឹងពិន័យប្រាក់ ពី ១ សែន ទៅ ២ លានរៀល។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ធ្លាប់ប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅលើចំណីផ្លូវសាធារណៈលើផ្លូវ៧មករានេះមានប្រមាណ១៥៣គ្រួសារស្មើនឹង១២៨ខ្នផ្ទះ។
ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រនិងអ្នករស់នៅលើទីតាំងផ្លូវនោះពិតប្រាកដតែចំនួន២៥គ្រួសារទេហើយក្រៅពីនេះសុទ្ធតែអ្នករស់នៅកន្លែងផ្សេងតែពួកគាត់បានជួលឲ្យខ្មែរនិងជនបរទេសធ្វើអាជីវកម្មនិងរកស៊ីបន្ត៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


