ព័ត៌មានជាតិ
ថ្ងៃទីមួយ នៃការបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ចុះជួបកម្មករ-និយោជិតដល់បន្ទប់ជួល
កាលពីល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្ងៃទីមួយ លោក ហេង សួរ បានចុះជួបជាមួយកម្មករ-និយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិត ក្រោយម៉ោងការងាររបស់ពួកគាត់។

លោក ហេង សួរ កត់សម្គាល់ថា បន្ទប់ជួលនៅតំបន់រោងចក្រដំបូលខៀវនេះ មានច្រើនបន្ទប់ជាប់គ្នា មានការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតផ្ទាល់ពី EDC និងពីរដ្ឋករទឹក។ ទីនេះគឺជាសហគមន៍ធំមួយ។ លោកថា កម្មករ-កម្មការនីខ្លះ ទោះបីជាមកពីខេត្តផ្សេងគ្នា ប៉ុន្តែបានក្លាយទៅជាមិត្តជិតដិត មានអ្វីច្រើន ឬប្លែកហៅគ្នាមកហូបជុំគ្នាបែបម្យ៉ាង។

លោករដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ សម្ដែងការកោតសរសើរនូវស្មារតីអត់ធ្មត់ និងការចេះបង្កើតនូវបរិយាកាសរីករាយ និងកំសាន្តរបស់កម្មករ-កម្មការនី ក្រោយពេលចប់ម៉ោងការងារ ដោយមានកម្មករ-កម្មការនីខ្លះ ចប់ការងារនៅម៉ោង ៤ និងមានមួយចំនួនក៏ចប់នៅម៉ោង ៦។

បន្ថែមពីលើនេះលោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់កម្មករ-កម្មការនី ដែលបានរាប់អាន និងចែករំលែកនូវព័ត៌មាន និងរឿងនិទានផ្ទាល់ខ្លួនផ្សេងៗដល់រូបលោក។ លោកថា «ខ្ញុំបានកត់ចំណាំទុក ហើយនឹងខិតខំធ្វើអ្វីៗ ឲ្យកាន់តែប្រសើឡើង»។

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ លោក ហេង សួរ បានឆ្លៀតពិនិត្យស្ថានភាព និងទិដ្ឋភាព ២ផ្សេងគ្នា។ លោក និងថ្នាក់ដឹកនាំក្រសួងការងារ នឹងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ។

ក្នុងនោះដែរ លោក ហេង សួរ បានរំលឹកបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ថា «ក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករ-និយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋ នៅជាមួយបងប្អូនកម្មករ-និយោជិត នៅជាមួយនឹងស្ថានភាពពិត»៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ