ព័ត៌មានជាតិ
ក្រសួងការងារ ដោះស្រាយបញ្ចប់ និងផ្តល់អត្ថប្រយោជន៍តាមគោលការណ៍ច្បាប់ជូនកម្មករ នៃរោងចក្រ អិមអិល យ៉ាងលឿនរហ័ស
នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័សនូវការទាមទាររបស់កម្មករ-និយោជិត នៃក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្មករ និងនិយោជិត ឯកភាពចំនួន ៨ ចំណុច។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានឲ្យដឹងថា “ក្រោយទទួលបានដំណឹងពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ភ្លាមៗ ផ្តល់អាទិភាពដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករដែលស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។

យោងតាមលទ្ធផល នៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នឹងត្រូវធ្វើឡើងចំនួន ២ លើក គឺ លើកទី១.នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ និងលើកទី២. យ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦។ ដោយឡែកចំពោះកម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ ខែឡើង ចំនួន ៩ នាក់ នឹងនៅតែបន្តទទួលបានអត្ថប្រយោជន៍រហូតដល់ថ្ងៃសម្រាលដោយក្រុមហ៊ុនជាអ្នកបង់ ប.ស.ស ជំនួស។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន នៃការទាមទាររបស់កម្មករ-និយោជិត នៃរោងចក្រ អិមអិល ភ្លាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួង រួមជាមួយក្រុមអន្តរាគមន៍ និងមន្ទីរការងារខេត្តបន្ទាយមានជ័យ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយភ្លាមៗ ដោយមិនបង្អង់ឡើយ។

ជាមួយនឹងយន្តការដោះស្រាយបញ្ចប់ដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឲ្យកម្មករ-និយោជិតទាំងអស់ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ឬប្រព័ន្ធ Hotline ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបប្រមាណ ៩ ម៉ឺនកន្លែង កំពុងមានតម្រូវការកម្លាំងពលកម្ម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


