ព័ត៌មានជាតិ
២០ ឆ្នាំនេះ KOICA ជួយគាំទ្រដល់កម្ពុជា តាមរយៈកម្មវិធីផ្សេងៗ មានទឹកប្រាក់ជាង ៣៦០ លានដុល្លារ
នៅក្នុងរយៈពេល ២០ ឆ្នាំនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជន តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ កយកា-KOICA ចេញផ្សាយនៅថ្ងៃទី ១ កញ្ញានេះ បានឲ្យដឹងថា ឆ្នាំនេះជាខួបលើកទី ២០ របស់ការិយាល័យ កយកា-KOICA ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩១ ក្រោមក្រសួងការបរទេស KOICA បានចាប់ផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងការផ្តល់ឧបករណ៍នៅក្នុងប្រទេសកម្ពុជា។ KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីពង្រឹងសមត្ថភាព កម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។ ជាច្រើនឆ្នាំមកនេះ KOICA បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនតាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក។

គម្រោងដែលលេចធ្លោជាងគេនៅក្នុងរាជធានី នៃប្រទេសកម្ពុជា គឺ មន្ទីរពេទ្យព្រះអង្គឌួង។ កយកា-KOICA បានសាងសង់ទាំងមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ និង អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង។ ប្រជាជនកម្ពុជា ហៅ មន្ទីរពេទ្យព្រះអង្គឌួង ថាជា មន្ទីរពេទ្យកូរ៉េ។

ជាមួយនឹងអគារថ្មី និងបរិក្ខារពេទ្យទំនើបៗ ឥឡូវនេះមន្ទីរពេទ្យព្រះអង្គឌួង អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺដែលមកពីគ្រប់ខេត្តបានប្រសើរជាងមុន រួមទាំងប្រតិបត្តិការវះកាត់ដែលពិបាករកបាន មុនពេលមានគម្រោងរបស់កយកា-KOICA។

មានមន្ត្រីរដ្ឋាភិបាលកម្ពុជាជាង ៣៥២៩ នាក់ ដែលត្រូវបានអញ្ជើញទៅប្រទេសកូរ៉េ និងចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល រួមទាំងកម្មវិធីអាហារូបករណ៍ដែលផ្តល់មូលនិធិពេញលេញផងដែរ។ អតីតនិស្សិត និងកម្មសិក្សាការី នៃកម្មវិធីបណ្ដុះបណ្ដាលរបស់ កយកា-KOICA ដែលហៅថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) មានភាពសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាល និងក្នុងការអនុវត្តសកម្មភាពសង្គមនៅតាមបណ្ដាខេត្ត។

ក្រៅពីនេះ KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញជាង ៨៩២ នាក់ ទៅកាន់បណ្ដាខេត្តនានា ក្នុងវិស័យដូចជា សុខាភិបាល និងការអប់រំ ជាពិសេសសម្រាប់ភាសា(កូរ៉េ)/បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) /កុមារតូច(មត្តេយ្យ)/តន្ត្រី/ការអប់រំកាយ រួមទាំងការបណ្តុះបណ្តាលតេក្វាន់ដូផងដែរ។ ពីរាជធានីទៅគ្រប់ខេត្តទាំងអស់ មានស្លាកសញ្ញា និងកេរដំណែលអ្នកស្ម័គ្រចិត្តរបស់ កយកា-KOICA នៅគ្រប់ទីកន្លែង។

សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា កយកា-KOICA បានសហការជាដៃគូយុទ្ធសាស្ត្រជាមួយសហគ្រាសកូរ៉េ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន Hesed Agriculture Trading Co., Ltd. ដែលជាសហគ្រាសសង្គមអាជីវកម្មកសិកម្ម គាំទ្រកសិករក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បីផលិតផលិតផលស្ករត្នោតធម្មជាតិ។ Good Neighbours ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏សកម្មនៅទូទាំងប្រទេសកម្ពុជា បានធ្វើការបណ្ដុះបណ្ដាលអ្នករត់រ៉ឺម៉កកង់បីក្នុងខណ្ឌដង្កោ ឲ្យមានស្ថិរភាពហិរញ្ញវត្ថុ និងឯករាជ្យ ព្រមទាំងគាំទ្រវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងខេត្តបាត់ដំបង ឲ្យមានបរិយាកាសសិក្សាកាន់តែប្រសើរឡើង ដើម្បីឲ្យសិស្សានុសិស្សអាចរៀន ក្លាយជាអ្នកបច្ចេកទេស ផ្នែកអេឡិចត្រូនិក និងវិស្វកម្មអគ្គិសនី។

តាងនាមឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កយកា-KOICA បានប្ដេជ្ញាប្រគល់ភារកិច្ចទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រជាជនកាន់តែមានភាពជិតស្និទ្ធ។ ដូចសុភាសិតខ្មែរពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» កិច្ចខិតខំប្រឹងប្រែងរួមពីរដ្ឋាភិបាលទាំងពីរ ដោយឈរលើភាពជាដៃគូល្អ និងដ៏រឹងមាំ នឹងត្រូវបានបន្តដូចដែលមានអស់រយៈពេល ២០ ឆ្នាំ ចុងក្រោយនេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ