ព័ត៌មានជាតិ
មន្ត្រីរាជការកម្ពុជា៣០រូបនឹងចូលរួមកម្មវិធីបណ្ដុះបណ្ដាលកសាងសមត្ថភាពនៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលានេះ
មន្ត្រីរាជការកម្ពុជាប្រមាណ ៣០រូបមកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន និងក្រសួងចំនួន៥ទៀត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព នឹងចូលរួមកម្មវិធីបណ្ដុះបណ្ដាលកសាងសមត្ថភាពនៅសាធារណរដ្ឋកូរ៉េ ក្នុងខែតុលានេះ។

មុនធ្វើដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលចំនួន៣វគ្គនៅសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសដល់មន្ត្រីទាំងនោះកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
កម្មវិធីបណ្ដុះបណ្ដាលទាំងនោះរួមមាន៖ ១)-ការកសាងសមត្ថភាពសម្រាប់ក្រសួងយុត្តិធម៌ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ដោយការអនុវត្តកោសល្យវិច្ច័យឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា, ២)-ការកសាងសមត្ថភាពស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យឧស្សាហកម្មនៅក្នុងប្រទេសនៅអាស៊ីបូព៌ា និង ៣)-ការពង្រឹងសមត្ថភាពសម្រាប់ការធ្វើផែនការ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។

កម្មវិធីសម្រាប់ក្រសួងយុត្តិធម៌ ដោះស្រាយតម្រូវការបន្ទាន់របស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដោយផ្តោតលើបច្ចេកទេសកោសល្យវិច្ច័យឌីជីថល ដើម្បីបង្កើនការស៊ើបអង្កេត ការកាត់ទោស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) និងកម្មវិធីបណ្តុះបណ្តាលលើការរៀបចំផែនការទីក្រុងនិរន្តរភាព ត្រូវបានរៀបចំឡើងដើម្បីគាំទ្រចំនុចអាទិភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយត្រូវបានរំពឹងថានឹងរួមចំណែកដល់ការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសំខាន់ៗទាំងនេះ។

លោក ហ៊ត ស្រ៊ឺ អ្នកជំនាញការជាន់ខ្ពស់ប្រចាំការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយកត់សម្គាល់ថា កម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកូរ៉េ និងកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជាផងដែរ។

គូរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃកម្មវិធីតម្រង់ទិសនោះ អ្នកចូលរួមទាំងអស់បានទទួលព័ត៌មានស្តីអំពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា (KOICA Fellowship Program) ហើយបានចែករំលែកផែនការ និងការរំពឹងទុករបស់ពួកគេចំពោះវគ្គបណ្តុះបណ្តាល ដែលគូសបញ្ជាក់ពីបញ្ហាប្រឈមរបស់ស្ថាប័ន និងទិសដៅអនាគតរបស់ប្រទេសកម្ពុជា។
កម្មវិធីបណ្តុះបណ្តាលរបស់កយកា ដែលគេស្គាល់ថាជាកម្មវិធីការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដែលផ្តោតលើការពង្រឹងសមត្ថភាពអ្នកតាក់តែងគោលនយោបាយ មន្ត្រីសាធារណៈ និងអ្នកជំនាញ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

គិតត្រឹមឆ្នាំ ២០២៤ មានអ្នកជំនាញកម្ពុជាជិត៤ ២០០នាក់ហើយ បានទទួលការបណ្តុះបណ្តាលពីកម្មវិធីនេះ។ ដោយឡែក នៅឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បាននឹងកំពុងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើន រួមទាំងវគ្គសិក្សា សម្រាប់ប្រទេសចំនួន ១០វគ្គ និងវគ្គសិក្សាសម្រាប់ពហុប្រទេសចំនួន៧វគ្គផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


