ព័ត៌មានជាតិ
អ្នកស្រី អាន សុវណ្ណនី បង្កើតសិប្បកម្មកែច្នៃឬស្សីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់
អ្នកស្រី អាន សុវណ្ណនី បានបង្កើតសិប្បកម្មឬស្សីខ្មែរ ដើម្បីកែច្នៃដើមឬស្សីធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ ដូចជា គ្រឿងសង្ហារឹម តុ ទូ កៅអី សាឡុង ជាដើម ដើម្បីលើកតម្កើងផលិតផលខ្មែរ ផ្គត់ផ្គង់ទីផ្សារ និងបង្កើតការងារក្នុងស្រុក។

បើតាមអ្នកស្រី សុវណ្ណនី មូលហេតុដែលបណ្តាលឱ្យចាប់អាជីពនេះ ដោយសារអ្នកស្រី មើលឃើញពីការកាប់បំផ្លាញឬស្សីចោលជាច្រើន និងដើម្បីចូលរួមជួយកាត់បន្ថយការប្រើប្រាស់ឈើផ្សេងៗ ហើយក៏ជំរុញឱ្យអ្នកភូមិងាកមកដាំឬស្សីឡើងវិញផងដែរ។
អ្នកស្រីបានលើកឡើងទៀតថា ឆ្លងកាត់ការប្រើប្រាស់សាកល្បងអស់រយៈពេលជាង ៦ឆ្នាំ កន្លងមក បានឃើញពីគុណភាពល្អ ក៏សម្រេចចិត្តចាប់ផ្ដើមបង្កើត «សិប្បកម្ម ឬស្សីខ្មែរ» នៅក្នុងឆ្នាំ ២០២០ នៅឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីមានបទពិសោធន៍កែច្នៃសាកល្បងទៅលើគ្រឿងសង្ហារឹមផ្សេងៗ ជាមួយប្រភេទឬស្សីច្រើនសណ្ឋានដូចជា ឬស្សីស្រុក ឬស្សីព្រៃ ឬស្សីពីងពង់ទ្រនំមាន់ និងឬស្សីខ្លៃ ជាដើម ស្រ្ដីវ័យ ៣១ឆ្នាំ រូបនេះ បានឱ្យដឹងថា ចំពោះឬស្សីដែលមានគុណភាព និងអាចប្រើប្រាស់បានយូរប្រមាណជាង ១០ឆ្នាំឡើងទៅនោះគឺ ឬស្សីពីងពង់ទ្រនំមាន់។
ម្ចាស់សិប្បកម្ម បានលើកឡើងថា កាលពីខែមិថុនា កក្កដា និងខែសីហា កន្លងទៅ មានការកម្មង់ជារៀងរាលខែ គិតជាមធ្យមចន្លោះ ២ ទៅ ៣ គម្រោងធំៗ។ ការគាំទ្រនេះ ដោយសារផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរ មានគុណភាពល្អ ប្រើប្រាស់បានយូរ ចំណេញថវិកា និងការរចនាប្រកបដោយភាបច្នៃប្រឌិតខ្ពស់។
សិប្បកម្មមានបញ្ហាប្រឈមមួយចំនួន ដោយសារឬស្សីមានប្រហោងក្នុង មានថ្នាំង ឬស្សីខ្លះវៀច ឬប្រហោងក្នុង ដូច្នេះត្រូវមានបច្ចេកទេស ក្នុងការធ្វើដើម្បីឱ្យជាប់បានល្អ។ ម្យ៉ាងវិញទៀត ការធ្វើពិសោធន៍ កុំឱ្យមានមេស៊ី ឬពុកគឺត្រូវការចំណាយពេលប្រហែលជាង ៦ខែ ទើបអាចដឹងពីលទ្ធិផល។

ម្ចាស់សិប្បកម្មឬស្សីខ្មែរ បានបញ្ជាក់ថា ចំពោះដំណើរនៃការធ្វើសម្រិតខ្លាំងណាស់ ពោលគឺមានការស្ងោរថ្នាំឬស្សី បន្ទាប់ទើបអាចយកមកធ្វើបាន។ ការស្ងោរបែបនេះ គឺជាវិធីសាស្រ្តមួយដើម្បីរក្សាឬស្សីឱ្យនៅប្រើប្រាស់បានរយៈពេលយូរ។ ដោយគិតត្រឹមរយៈពេលនៃធ្វើតែម្ដង ចំណាយពេលពីរថ្ងៃ ទើបធ្វើរួមបានមួយឈុត ដែលមានតុមួយ ក្រៅអីបី វែងមួយ និងខ្លីពីរ។ សម្រាប់មួយឈុតនេះដែរ មានតម្លៃ ១៨៥ ដុល្លារ (១ឈុតមានតុ១ ក្រៅអី៣ វែង១ និងខ្លី២)។ នេះជាការបន្ថែមរបស់អ្នកស្រី សុវណ្ណនី។
សព្វថ្ងៃនេះ សិប្បកម្មបានជួយផ្តល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋានចំនួន៦នាក់ ក្នុងនោះ៤នាក់ប្រើប្រាស់កម្លាំងពលកម្ម និងពីរនាក់ខាងបច្ចេកទេសកែច្នៃ។
អ្នកស្រី សុវណ្ណនី មានគម្រោងពង្រីកសិប្បកម្មឬស្សីខ្មែរ ឱ្យកាន់តែរីកធំបន្ថែមទៀត នៅឆ្នាំ ២០២៥ ដើម្បីផ្គត់ផ្គង់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងគ្រោងនាំចេញទៅទីផ្សារប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ
អត្ថបទ៖ ផល ធារិត





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ