ព័ត៌មានជាតិ
សិប្បកម្មកែច្នៃអាហារមួយកន្លែងនៅសៀមរាប គិតពីសុវត្ថិភាពខ្ពស់ រហូតទទួលបានលិខិតបញ្ជាក់
«សិប្បកម្មសំណាង សុធា» បានកែច្នៃផលនិងផលិតផលជលផល ដែលអនុលោមបានផ្នែកសុវត្ថិភាពម្ហូបអាហាររបស់សហគ្រាសជលផលកម្ពុជា។
លោក យន់ សំណាង ម្ចាស់ «សិប្បកម្មសំណាង សុធា» បានបង្ហើបថា តាំងពីដំបូងរហូតដល់បច្ចុប្បន្នសិប្បកម្មរបស់លោកផ្ដោតទៅលើគុណភាព សុវត្ថិភាព និងការវិចខ្ចប់លើចំណីអាហារ។ កាលពីពេលថ្មីៗនេះ សិប្បកម្មរបស់លោកទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS។

លោក យន់ សំណាង បានឱ្យ «កម្ពុជាថ្មី» ដឹងបន្តថា មុនពេលឈានទទួលស្គាល់គុណភាព CQS នេះ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៣ លោកតែងគិតជានិច្ចទៅលើផ្នែកគុណភាព និងសុខភាពចំណីអាហារដល់អតិថិជន។
លោកបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ សិប្បកម្មរបស់លោកកាន់តែទទួលបានការគាំទ្រច្រើន និងទំនុកចិត្តពីអតិថិជនទាំងរសជាតិ និងសុវត្ថិភាពចំណីអាហារ។
សិប្បកម្មកែច្នៃផលនិងផលិតផលជលផលរបស់លោក យន់ សំណាង មានទីតាំងនៅភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ បច្ចុប្បន្នសិប្បកម្មមានផលិតជាត្រីងៀត ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រីផាត់ ដោយប្រើប្រាស់ផលនិងផលិតផលជលផលក្នុងស្រុកទាំងស្រុងជាមធ្យមពី ៩០-១០០តោន/ឆ្នាំ។ ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹមនិងប្រជានេសាទនៅមូលដ្ឋានផ្ទាល់។
លោក យន់ សំណាង បានអះអាងថា ការចេះបត់បែនតាមទីផ្សារ គិតពីគុណភាព សុវត្ថិភាព ដើម្បីរក្សាបានការគាំទ្រពីអតិថិជន។


ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា «មុននឹងអាចមានអតិថិជនគាំទ្រច្រើន និងទទូលបានការទទួលស្គាល់ពីគុណភាពផលិតផល ជាដំបូងយើងត្រូវពង្រឹងគុណភាពរបស់យើងជាមុនសិន ដោយត្រូវគិតទៅលើបញ្ហាសុខភាព ត្រូវតែធានាបានថា នៅពេលដែលអីវ៉ាន់ដល់ដៃអ្នកហូបគ្មានផលប៉ះពាល់ ទាំងការវិចខ្ចប់ និងការទុកដាក់ និងត្រូវឱ្យមានរសជាតិឆ្ងាញ់ ដែលអាចចងចិត្តភ្ញៀវឱ្យជាប់ចិត្ត ទិញម្តងហើយចង់ទិញម្តងទៀត»។
ជាក់ស្ដែងបច្ចុប្បន្នដោយសារតែសិប្បកម្ម «សំណាង សុធា» យកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព ទទួលបានការទុកចិត្តពីអតិថិជនច្រើន និងការទទួលស្គាល់គុណភាព CQS ផងនោះ ទើបសិប្បកម្មរបស់លោកមានការផ្គត់ផ្គង់ទៅកាន់ទីផ្សារដូចជា ទីផ្សារសុវត្ថិភាព ដៃគូរចែកចាយនានា និងផ្សារទំនើបៗជាច្រើនទៀតផងដែរ។



ចំពោះការនាំចេញទៅក្រៅស្រុកវិញ ម្ចាស់សិប្បកម្មដដែលនេះថា នៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ ព្រោះមានត្រឹមតែអតិថិជនដែលដាក់កម្មងតាមអនឡាញប៉ុណ្ណោះ។ ក្នុងនោះលោកតែងទទួលបានការសរសើរពីអតិថិជន ពីរសជាតិ ការវេទខ្ចប់ និងទំនុកចិត្តគុណភាព សុវត្ថិភាព។
បើទោះបីសិប្បកម្មរបស់លោកទទួលបានគាំទ្រពីអតិថិជនក៏ពិតមែន សមត្ថភាពសិប្បកម្មក៏ត្រូវមើលលើតម្រូវការទីផ្សារ និងតម្រូវការអតិថិជន។
លោក យន់ សំណាង បានគូសបញ្ជាក់ថា «និយាយជារួមទៅ ក្នុងពេលបច្ចុប្បន្នសិប្បកម្មខ្ញុំអាចផលិតត្រីងៀតបានក្នុង ១ ថ្ងៃ ប្រមាណ ១០០ គីឡូ។ ដោយឡែកចំពោះ ផ្អក មាំ ប្រហុក មិនសូវមានតម្រូវការខ្ពស់ ព្រោះវាជាអាហារូបត្ថម្ភមួយដែលមាននៅក្នុងផ្ទះ ដូច្នេះបើទោះបីជាមានតម្រូវការក៏មិនសូវច្រើនបានន័យថា តម្រូវការនិងការផលិតនៅមានកម្រិតតូចនៅឡើយ ដោយក្នុងមួយថ្ងៃអាចបានត្រឹមតែ ២០ ទៅ ២០ គីឡូ ប៉ុណ្ណោះ»។
លោកបន្តថា ដោយឡែកគុណភាពផលិតត្រីងៀត មានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែចំពោះត្រីងៀត ៣ ប្រភេទដែលល្អៗ អាចមានតម្លៃខ្ពស់បន្តិច គឺលេខ ១ លក់ចេញក្នុងមួយគីឡូ ២៦ ដុល្លារ, លេខ ២ លក់ក្នុងតម្លៃ ២២ ដុល្លារ និងលេខ ៣ លក់បានក្នុងតម្លៃខ្ទង់តែ ១៥ ដុល្លារុំ ហើយប្រហុក ផ្អក មាំ អាចលក់បានក្នុង ១គីឡូ ចន្លោះពី ១១ ដុល្លារ ទៅ១២ដុល្លារ។


លោក យន់ សំណាង បានបញ្ជាក់ថា បានជាគុណភាពត្រីងៀតមានតម្លៃខុសៗគ្នា ក៏ពឹងផ្អែកលើលក្ខណៈពិសេសរៀងៗខ្លួន។ បើនិយាយពីត្រីងៀតលេខ ១ វិញ ត្រីមានទំហំធំល្អ គ្មានស្បែក និងគ្មានឆ្អឹងដូចត្រីដទៃ ដែលត្រូវបានសម្អាតចេញយ៉ាងស្អាតល្អ។
ក្នុងនាមជាម្ចាស់សិប្បកម្មមួយរូប លោក យន់ សំណាង ចង់ឱ្យអតិថិជនគិតពីសុវត្ថិភាព បញ្ហាសុខភាពជាចម្បង ពិនិត្យមើលការកែច្នៃនៃចង្វាក់ផលិតកម្មនោះឱ្យបានល្អជាមុនសិនពិសេសគុណភាព សុវត្ថិភាព មិនត្រូវគិតពីតម្លៃ មិនយកចិត្តទុកដាក់ផ្ដោតលើគុណភាពនោះទេ។



គួរជម្រាបបន្ថែមថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ «សិប្បកម្ម សំណាង សុធា» ទើបតែទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដោយរដ្ឋបាលជលផល។ បច្ចុប្បន្នសិប្បកម្មនេះមានទីតាំងស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាម ខេត្តសៀមរាប ដោយធ្វើការផ្គត់ផ្គង់ទៅលើងៀតត្រីរ៉ស់, ត្រីឆ្អើរ អណ្ដែង, ងៀតត្រីប្រា, ម៉ាំត្រីរ៉ស់ និងប្រហុកត្រីរ៉ស់ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


