ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ធ្វើជាវាគ្មិនក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក
តាងនាម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងបទអន្តរាគមន៍គន្លឹះក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ “ការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក” នៅសណ្ឋាគារ Mulia នាទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

វេទិកានេះ ធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងទម្រង់ពិភាក្សាជាក្រុម ដោយមានវាគ្មិនចំនួន ១២រូប ចូលរួមធ្វើបទបង្ហាញ ក៏ដូចជាធ្វើការពិភាក្សាលើប្រធានបទចំនួន ៤ គឺ ១. ហេដ្ឋារចនាសម្ព័ន្ធបៃតង និងសង្វាក់ផ្គត់ផ្គង់រឹងមាំ ២. ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចច្នៃប្រឌិតប្រកបដោយបរិយាប័ន្ន ៣. ហិរញ្ញវត្ថុប្រកបដោយចីរភាពនិងច្នៃប្រឌិត និង ៤. សេដ្ឋកិច្ចច្នៃប្រឌិត។

ក្នុងនាមជាវាគ្មិនតំណាង ផ្នែកវប្បធម៌ និងសិល្បៈកម្ពុជា លោកស្រីរដ្ឋលេខាធិការ បានធ្វើបទបង្ហាញ ស្តីពី “ការកសាងប្រព័ន្ធអេកូសេដ្ឋកិច្ចច្នៃប្រឌិតដែលប្រកបដោយបរិយាប័ន្ន (Building and Inclusive Creative Economy Ecosystem)”។

គួរបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


