Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ក្រឿនរំលឹកជាថ្មី ឱ្យប្រើទឹកដោយសន្សំសំចៃខ្ពស់ ព្រោះរដូវវស្សាឆ្នាំនេះ មានរយៈពេលខ្លីជាងឆ្នាំមុន

បានផុស

នៅ

ចាប់ពីខែកញ្ញា ដល់ខែធ្នូ បាតុភូតគ្រោះធម្មជាតិដែលគេស្គាល់ថា បាតុភូតអែលនីណូ (EL Nino) បានបង្កើនឥទ្ធិពល ជាសកល ធ្វើឱ្យស្ថានភាពអាកាសធាតុរដូវវស្សាឆ្នាំនេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២។ តាមការព្យាករណ៍​ បង្ហាញថា តំបន់ខ្ពង់រាប នឹងបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា ឯតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់នៅក្នុង សប្តាហ៍ទី៤ ពោលគឺក្រោយតំបន់ខ្ពង់រាប ១សប្តាហ៍ប៉ុណ្ណោះ។

នេះបើតាមសេចក្តីជូនដំណឹង ស្តីពិការព្យាករអាកាសធាតុជាសកលលើកទី៣ សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង គឺដើម្បីជាការក្រើនរំលឹកដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ​ អាជ្ញាធរដែនដី និងសាធារណជន ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ព្រោះស្ថានភាពអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យតំបន់ខ្លះ អាចរងផលប៉ះពាល់ ខ្វះខាតទឹកប្រើប្រាស់ ពិសេសតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

A Filipino farmer walks on a dried field due to a drought caused by the ‘El Nino’ atmospheric phenomenon in the town ofMolino, Cavite province, Philippines on 27 February 2010. EPA/FRANCIS R. MALASIG/FILE

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ទៀតថា រដូវវស្សាអំឡុងខែកញ្ញានេះ ស្ថានភាពភ្លៀងជាទូទៅ ប្រែប្រួលពីខ្សោយទៅមធ្យម ហើយក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំ និងនៅតំបន់សមុទ្រ។

ដោយឡែក នៅខែតុលា និងវិច្ឋិកា ប្រភពដដែលបានឱ្យដឹងថា ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀង បន្តធ្លាក់ តែធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួល​ ពីខ្សោយទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ ទៅ ៤០ភាគរយ។

យោងតាមការតាមដាននូវការវិវត្តនៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា បញ្ជាក់ថា ស្ថានភាពអាកាសធាតុមានការប្រែប្រួល រួមជាមួយនឹងបាតុភូតអែលនីណូ (El Nino) បន្តក្នុងរដូវវស្សានេះ។ តាមការព្យាករណ៍ វានឹងបង្កើនឥទ្ធិពលជាសកល ដែលអត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម