ព័ត៌មានជាតិ
មន្ត្រីជំនាញជលផលកំពង់ចាម ប្រទះឃើញសពសត្វផ្សោតមួយក្បាលនៅទន្លេមេគង្គ
រដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម នៅវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានសហការជាមួយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានចុះមកពិនិត្យសាកសពសត្វផ្សោតមួយក្បាល ដែលប្រជាពលរដ្ឋប្រទះឃើញនៅចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានឲ្យដឹងថា សត្វផ្សោតមួយដែលងាប់នោះ មានលេខសម្គាល់ ០៨៧ និងមានស្ថានភាពមានក្លិនស្អុយ ធ្លាយពោះនិងរលាត់ស្បែកចេញអស់ពីដងខ្លួន។ លោកបញ្ជាក់ទៀតថា សត្វផ្សោតមួយក្បាលនេះ ភេទញី មានអាយុប្រមាណ២៧ឆ្នាំ មានទម្ងន់១០៥គីឡូក្រាម មានប្រវែង ២,១០ម៉ែត្រ បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ សត្វផ្សោតនេះងាប់រយៈពេលចន្លោះពី៤ ទៅ៥ថ្ងៃមកហើយ។


លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ពីមូលហេតុនៃការងាប់សត្វផ្សោតនេះ ថាអាចបណ្តាលមកពីវ័យចាស់ ហើយបានចាកចេញពីតំបន់ដែលវារស់នៅរួចចុះមកចរន្តទឹកខាងក្រោមក្នុងខេត្តកំពង់ចាម៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក