សន្តិសុខសង្គម
សពបុរសដែលលោតទឹកនៅលើស្ពានជ្រោយចង្វារ ត្រូវបានប្រទះឃេីញហេីយ
ភ្នំពេញ ៖ សពបុរសម្នាក់ ដែលលោតទឹកនៅលេីស្ពានជ្រោយចង្វារលិចទៅបាត់អស់រយៈពេល១ថ្ងៃ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញអណ្តែតហេីយ។

ការប្រទះឃេីញសពបុរសខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១ និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពបុរសខាងលើមានឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបេរនៅផ្ទះ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានទូកប្រជាអ្នកនេសាទ បានជិះឆ្លងកាត់ដើម្បីរកត្រី ស្រាប់តែភ្លាមនោះក៏ប្រទះឃើញសពអណ្ដែតនៅខាងត្បូងស្ពានជ្រោយចង្វារហូរតាមខ្សែទឹក ក៏បង្កការភ្ញាក់ផ្អើលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានរួចជាមួយសមត្ថកិច្ចជំនាញបានចុះមកពិនិត្យបានជួលទូកអ្នកនេសាទដើម្បីអូសសពក្នុងទឹកទន្លេដើម្បីធ្វើការពិនិត្យ។
តាមប្រភពព័ត៌មានពីបងស្រីជីដូនមួយបានបញ្ជក់ថា មុនពេលជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ដោយសារតែអន់ចិត្តរឿងក្នុងគ្រួសារនិងមានជំងឺប្រចាំកាយផង ក៏បានគិតខ្លីមកលោតទឹកសម្លាប់បែបនេះ។

គួរបញ្ជក់ផងដែរថា កាលពីវេលាម៉ោង០៩ និង៥៤នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ឈប់ពីលើស្ពានបានមួយសន្ទុះរួចក៏បានលោតពីលើស្ពានជ្រោយលិចក្នុងទឹកបាត់ខ្លួនទៅ បន្សល់ទុក ម៉ូតូធូដេមួយគ្រឿង ទូរស័ព្ទដៃ១គ្រឿងនិង ស្បែកជើងមួយគូរ ។

បន្ទាប់មកសមត្ថកិច្ចជំនាញកោសល្យវិច័យបានធ្វើការត្រួតពិនិត្យរួចហើយ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តទួលសង្កែ៕
ដោយ ៖ សុខា


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៦ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក