សន្តិសុខសង្គម
Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន
នារីម្នាក់ សង្ស័យធ្លាក់ពីលើអគារដោយមិនទាន់ដឹងពីមូលហេតុ ចំនឹងកណ្ដាលផ្លូវចេញចូលអគារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ហ៊ុមព័ទ្ធខ្សែទីតាំងកន្លែងកើតហេតុធ្វើការស្រាវជ្រាវភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ៤០ នាទីល្ងាច ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ស្ថិតនៅផ្លូវលំ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងកើតហេតុគេបានឃើញនារីម្នាក់ មានវ័យប្រហែលជាង ២០ ឆ្នាំ បានធ្លាក់ពីលើអគារ ដោយមិនដឹងជាន់ទីប៉ុន្មាននោះទេ ធ្លាក់ចុះមកក្រោម ភ្លាមៗ អ្នកនៅជិតកន្លែងកើតហេតុបានព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកទទួលទៅសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ជនរងគ្រោះជានារីខាងលើពាក់អាវយឺតពណ៌ខ្មៅ ខោក្រណាត់ពណ៌ខ្មៅ មានសាក់រូប តុក្កតា Kitty ពណ៌ក្រហម នៅកំភួនដៃខាងឆ្វេង បានស្លាប់នៅកណ្ដាលផ្លូវតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់ បានរាយការណ៍បន្តទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះអន្តរាគមន៍ និង ហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវរកមូលហេតុផងដែរ៕
អត្ថបទ ៖ ម៉េង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


