ព័ត៌មានជាតិ
ផ្សារគីឡូលេខ ៩ ជាកន្លែងបោះដុំត្រីដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ
មណ្ឌលបែងចែកផលនេសាទគីឡូលេខ ៩ គឺជាទីកន្លែងបោះដុំត្រីដ៏ធំមួយ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទីតាំងនេះ គឺអាជីវករបោះដុំត្រីមកពីតាមបណ្ដាខេត្តនានា បានប្រមូលផ្ដុំគ្នាលក់ ហើយក្រៅពីបោះដុំត្រី ក៏មានអ្នកខ្លះទៀតបោះដុំគ្រឿងសមុទ្រ និងបន្លែជាច្រើនមុខទៀត។

លោក សេក ប៊ុនថេន អាជីវករបោះដុំត្រី មកពីស្រុកបារាណ៍ ខេត្តកំពង់ធំ បានប្រាប់កម្ពុជាថ្មីថា លោកត្រូវក្រោកពីយប់ ដើម្បីដឹកត្រីមកពីខេត្តយកមកបោះដុំបន្ត ទៅឲ្យម៉ូយនៅផ្សារគីឡូលេខ ៩នេះ ជារៀងរាល់ថ្ងៃ។ លោក សេក ប៊ុនថេន បន្តថា ក្នុងមួយថ្ងៃលោកត្រូវបោះដុំត្រី ទៅឲ្យម៉ូយលក់បន្តប្រមាណជាង ២០០គីឡូក្រាម។ រីឯប្រភេទត្រីដែលលោកលក់បោះដុំនោះ រួមមាន៖ ត្រីអណ្ដែង ត្រីប្រា និងត្រីឆ្លាំង ជាដើម។

លោក សេក ប៊ុនថេន បញ្ជាក់ទៀតថា សម្រាប់នៅផ្សារគីឡូលេខ ៩នេះ គឺប្រមូលផ្ដុំទៅដោយអ្នកលក់ និងបោះដុំត្រីមកពីគ្រប់ទិសទី នៃបណ្ដាខេត្តនានា។ ចំពោះការលក់ដូរ និងបោះដុំវិញ គឺចាប់ម៉ោង ៤ទៀបភ្លឺ រហូតម៉ោង ៣ល្ងាច គឺក្រុមអ្នកលក់បោះដុំទាំងអស់ ត្រូវរៀបចំទៅទីតាំងរៀងៗខ្លួន។

រីឯលោក អឿ ចាន់ អាជីវករបោះដុំត្រី មកពីខេត្តកំពង់ឆ្នាំង ក៏បានប្រាប់កម្ពុជាថ្មីថា ភាគច្រើនប្រភេទត្រីដែលលោកយកមកបោះដុំនេះ គឺលោកទទួលទិញពីម្ចាស់កសិដ្ឋានចិញ្ចឹមត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីមកបោះដុំ និងលក់រាយ ឲ្យទៅម៉ូយនៅផ្សារគីឡូលេខ ៩នេះ ជារៀងរាល់ថ្ងៃ។

លោក អឿ ចាន់ បន្ថែមថា ប្រភេទត្រីបច្ចុប្បន្ន គឺត្រីចិញ្ចឹមតាមកសិដ្ឋាន និងត្រីចិញ្ចឹមតាមផ្ទះ តែប៉ុណ្ណោះ។ ចំណែកប្រភេទត្រីធម្មជាតិ ទាល់តែរដូវវស្សា ពិសេសគឺរដូវទឹកឡើងទើបសម្បូរ និងអាចឲ្យប្រជានេសាទ ស្វែងរកបានយកមកលក់ឲ្យលោក។ បន្ទាប់មក លោកប្រមូលទិញយកមកបោះដុំបន្តទៀតនៅផ្សារគីឡូលេខ ៩ នេះ ទៅតាមរដូវសម្បូរប្រភេទត្រីធម្មជាតិ និងត្រីស្រែ។

ចំណែកអ្នកស្រី ជា ចាន់ដា អាជីវករបោះដុំខ្យងក្ដាមស្រែ មកពីខេត្តព្រៃវែង ក៏បានប្រាប់ដែរថា អ្នកស្រី ត្រូវក្រោកពីយប់ឡើងមកភ្នំពេញ ដើម្បីមកកាន់ផ្សារគីឡូលេខ ៩ បោះដុំខ្យង និងក្ដាមស្រែ ដែលអ្នកស្រីប្រមូលទិញពីអ្នកស្រុកមកបោះដុំ និងលក់បន្តឲ្យទៅអ្នកដែលមកទទួលទិញទៅលក់ នៅតាមផ្សារផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ។

អ្នកស្រី ជា ចាន់ដា បន្ថែមថា ជារៀងរាល់ថ្ងៃ អ្នកស្រីបោះដុំប្រភេទខ្យងស្រែ បានប្រមាណជាង ១០០គីឡូក្រាម និងក្ដាមស្រែបានជាង ១០០គីឡូក្រាមដែរ។ ក្រៅពីនេះ អ្នកស្រី ក៏មានលក់បន្លែផ្សេងៗទៀត មានដូចជា៖ ទំពាំង សណ្ដែកកួរ ត្រសក់ និងត្រយ៉ូងចេក ជាដើម។ អ្នកស្រី ជា ចាន់ដា បន្តទៀតថា ភាគច្រើនម៉ូយ ដែលមកទទួលទិញយកទៅលក់បន្តទៀតនោះ គឺមានដូចជា ផ្សារអូរឬស្សី ផ្សារទួលសង្កែ និងផ្សារសាំហាន់ ឬផ្សេងៗទៀត៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា