ព័ត៌មានជាតិ
NEA នឹងបន្តរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយនាំយកឱកាសការងារប្រមាណ ៣០០កន្លែងសម្រាប់យុវជន
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន ៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើបម៉ាក្រូ, ធនាគារស្ថាបនា និងក្រុមហ៊ុនជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារធ្វើ។

កិច្ចសម្ភាសកិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅអគារ NEA ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថា ជាបន្តបន្ទាប់ MACRO តែងតែបានការសហការ និងសម្របសម្រួលពី NEA ក្នុងការជ្រើសរើសបុគ្គលិកកន្លមក មិនថាជាវេទិកាការងារ និងកិច្ចសម្ភាសការងារនោះទេ។ ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀនរូបនេះ បានបង្ហាញជំនឿលើស្ថាប័នរដ្ឋមួយនេះថា «NEA ជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់និយោជក និងអ្នកស្វែងរកការងារឲ្យបានជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរការងារអាចផ្លាស់ប្តូរការងារផងដែរ»។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឲ្យមានឱកាសជួបសម្ភាសការងារផ្ទាល់ ជាមួយតំណាងក្រុមហ៊ុន។

លោកស្រី ពេជ្រ ធីតា បានបន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើបម៉ាក្រូ ក៏នាំឲ្យមានតម្រូវការបុគ្គលិកថ្មីៗជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែកសំខាន់ៗទៀតផងដែរ។ ដូច្នេះប្រសិនបើសិស្ស-និស្សិត ឬអ្នកផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើបម៉ាក្រូ ត្រូវមានបុគ្គលិកលក្ខណៈរួសរាយ និងមានភាពស្មោះត្រង់ នឹងរៀបចំប្រវត្តិរូប (CV) ឲ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារផ្សារទំនើបម៉ាក្រូ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាម រយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន