ព័ត៌មានជាតិ
កម្ពុជា ប្តេជ្ញាបន្តផ្តល់ការអប់រំដល់យុវជនប្រកបដោយគុណភាព ដើម្បីការអភិវឌ្ឍជាតិ
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា កម្ពុជាប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន, ពង្រឹងពង្រីកការអភិវឌ្ឍជំនាញ និងចំណេះដឹងឌីជីថល, និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ការលើកឡើងរបស់លោកសេរី ជំនះនេះក្នុងឱកាសថ្លែងបទអន្តរាគមន៍ឆ្លើយតបនឹងប្រធានបទស្តីពីភាពជាអ្នកដឹកនាំយុវជន៖ កម្លាំងដ៏ចាំបាច់ក្នុងការបង្កើតអនាគតប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ទាំងអស់គ្នានៅក្នុងវេទិកាយុវជនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិឆ្នាំ២០២៦។
លោក សេរី ជំនះបានគូសបញ្ជាក់ថា «នៅកម្ពុជា យុវជនគឺជាកម្លាំងជំរុញនៃការផ្លាស់ប្តូរ។ ជាង ៦០ ភាគរយនៃប្រជាជនកម្ពុជាមានអាយុក្រោម ៣៥ ឆ្នាំ។ ដូច្នេះ ការពង្រឹងសមត្ថភាពយុវជនគឺស្ថិតនៅចំណុចកណ្ដាលនៃរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា»។

លោកបានបន្តថាផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពយុវជនលើជំនាញ ចំណេះដឹង និងឱកាស ដើម្បីប្រែក្លាយខ្លួនជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ។ ភាពជាអ្នកដឹកនាំរបស់យុវជនពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃសាកលលោកបច្ចុប្បន្ន។
ចំណែកក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តកម្មវិធីអភិវឌ្ឍយុវជនជាច្រើន រួមមាន កម្មវិធីមនសិការពលរដ្ឋល្អ, ជជែកដេញដោលយុវជន,ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ, យុវជន២១, ប្រកួតប្រជែងស្ទែម,កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត, ការអប់រំឌីជីថល និងការអប់រំហិរញ្ញវត្ថុ ជាដើម។
លោកបានបន្តទៀតថាគំនិតផ្តួចផ្តើមទាំងនេះ បានជួយយុវជនរាប់ពាន់នាក់នៅទូទាំងប្រទេស ពង្រឹងសមត្ថភាព បំណិន ឱកាសការងារ និងការចូលរួមក្នុងការងារសង្គម។ លើសពីនេះ ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា និងកងល្បាតកាយរឹទ្ធិ នៅតាមសាលារៀន ផ្តល់ឱកាសយ៉ាងពិតប្រាកដដល់យុវជន និងកុមារ ក្នុងការរៀនសូត្រ ដឹកនាំ ស្ម័គ្រចិត្ត ធ្វើជាតំណាង និងចូលរួមធ្វើការសម្រេចចិត្តក្នុងក្របខណ្ឌសាលារៀន និងសហគមន៍របស់ពួកគេ។
លោកបានបន្ថែមថា«ការលើកកម្ពស់ការអប់រំពហុភាសា ការអប់រំបរិយាបន្ន និងការអប់រំពិសេស ចំពោះកុមារជនជាតិដើមភាគតិច និងកុមារមានពិការភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់ពីរាជរដ្ឋាភិបាលកម្ពុជា។ទោះយ៉ាងណា បញ្ហាប្រឈមនៅតែមាន ជាពិសេស គម្លាតរវាងយុវជននៅតំបន់ជនបទដាច់ស្រយាល និងទីប្រជុំជន ចំពោះការទទួលបានការអប់រំប្រកបដោយគុណភាព និងសេដ្ឋកិច្ចឌីជីថល»។
លោកបានបន្ថែមទៀតថាកម្ពុជាប្តេជ្ញាបន្តផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន, ពង្រឹងពង្រីកការអភិវឌ្ឍជំនាញ និងចំណេះដឹងឌីជីថល, និងបង្កើតឱកាសបន្ថែមសម្រាប់យុវជន ដើម្បីដោះសោរសក្តានុពលរបស់ខ្លួន។ ការវិនិយោគលើយុវជន គឺជាការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់សម្រាប់ទាំងអស់គ្នា៕
អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


