ព័ត៌មានជាតិ
អត្រាបោះបង់ចោលការសិក្សានៅតែស្ថិតក្នុងការព្រួយបារម្ភ
រដ្ឋលេខាធិការក្រសួងអប់រំលោក ណាត ប៊ុនរឿន បានលើកឡើងពីក្ដីបារម្ភពីការបោះបង់ចោលការសិក្សារបស់សិស្សនៅកម្ពុជាដោយថានៅមានកម្រិតខ្ពស់ជាងនិន្នាការសកល។ លោកបន្ថែមថាបញ្ហានេះគឺជាកង្វល់របស់ក្រសួងអប់រំដែលត្រូវមានគោលនយោបាយ ឬវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យសិស្សបោះបង់ការសិក្សា។

ថ្លែងក្នុងពិធីបើកសន្និបាតអប់រំ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណាត ប៊ុនរឿន បានឱ្យដឹងថានិន្នាការសាកលបានកំណត់ថាការបោះបង់ការសិក្សាដែលលើសពី៥%នៃអត្រារួមគឺជាហានិភ័យ ខណៈការបោះបង់ការសិក្សានៅកម្ពុជាមានកម្រិតដល់១៤% សម្រាប់សិស្សអនុវិទ្យាល័យ និង ១១,១២% នៃសិស្សថ្នាក់វិទ្យាល័យ។
លោក ណាត ប៊ុនរឿន៖ «បើគាត់ដល់ថ្នាក់ទី៩ហើយគឺកាត់បន្ថយហើយ គឺចង់ឡើងទៅវិទ្យាល័យ។ បើបានរុញធ្វើមិចដល់ទី១២ហើយជាសន្ទុះគាត់ចង់ទៅឧត្ដមសិក្សាហើយ ឬរកអីផ្សេង។ អ៊ីចឹងជាយុទ្ធសាស្ត្រគន្លឹះធ្វើមិចជួយទប់ស្កាត់គាត់កុំឱ្យគាត់នៅត្រួតទី៩ រុញគាត់ឱ្យដល់ទី១២ គាត់នឹងមានភ័ព្វសំណាងនឹងទៅសិក្សាខ្ពស់ថែមទៀត»។
លោកជំរុញដល់សន្និបាតធ្វើយ៉ាងណាស្វែងរកវិធីសាស្ត្រដើម្បីជួយកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សឱ្យបានដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

របាយការណ៍អប់រំឆ្នាំ២០២៥ឱ្យដឹងថាទោះបីជាការបោះបង់ការសិក្សានៅជាក្ដីព្រួយបារម្ភតែបានបង្ហាញសញ្ញាវិជ្ជមានផងដែរដោយថាចំនួនសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ក្នុងរយៈពេល១០ឆ្នាំចុងក្រោយមានការកើនឡើងពី២០,៩% នៅឆ្នាំ២០១៥ មកដល់៤១,៧%នៅឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៥ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


