កីឡា
នេះរូបមន្តនៃការប្រកួតពានយុវជនអាយុ ១៤ ឆ្នាំ ប្រកួតចុងសប្តាហ៍នេះ
ពានរង្វាន់យុវជន ស៊ីភីអីល ឃែរ ខាប់ អាយុក្រោម ១៤ ឆ្នាំ (CPL Cares Cup 2026 U14) នឹងប្រកួតនៅថ្ងៃសៅរ៍-អាទិត្យ ទី២៨-២៩ ខែមីនា ឆ្នាំ ២០២៦ នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។

ការប្រកួតពានយុវជន អាយុក្រោម ១៤ ឆ្នាំ ជាលើកដំបូងនេះ គឺមានក្រុមចំនួន ១០ ចូលរួម ក្នុងនោះមាន កងយោធពលខេមរិភូមិន្ទ អឹមអូអាយកំពង់ដេវ៉ា អង្គរថាយហ្គើរ ឡាយហ្វខេត្តព្រះសីហនុ អាយអេសអាយដង្កោសែនជ័យ វិសាខា បឹងកេត ណាហ្គាវើលដ៍ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។
ក្រុមទាំង ១០ ត្រូវបានបែងចែកជា ៣ ពូល គឺ ពូល A និង B មាន ៣ ក្រុមដូចគ្នា ខណៈពូល C មាន ៤ ក្រុម។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុក្នុងពូល។ បន្ទាប់មក ក្រុមលេខ ១ នៃពូលទាំង ៣ និងក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុត ១ គឺសរុប ៤ ក្រុមបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមលេខ ១ ពូល A ជួប ក្រុមលេខ ១ ពូល B ហើយក្រុមលេខ ១ ពូល C ជួបក្រុមលេខ ២ ល្អបំផុត។
ក្រុមនៃពូលទាំង ៣
- ពូល A ៖ បឹងកេត ឡាយហ្វខេត្តព្រះសីហនុ និង អឹមអូអាយ កំពង់ដេវ៉ា
- ពូល B ៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ
- ពូល C ៖ វិសាខា ណាហ្គាវើលដ៏ កងយោធពលខេមរភូមិន្ទ និង ដង្កោសែនជ័យ

កម្មវិធីប្រកួតវគ្គសន្សំពិន្ទុក្នុងពូល
- អឹមអូអាយ កំពង់ដេវ៉ា vs បឹងកេត
- ព្រះខ័នរាជស្វាយរៀង vs អង្គរថាយហ្គឺរ
- វិសាខា vs ដង្កោសែនជ័យ
- ណាហ្គាវើលដ៍ vs កងយោធពលខេមរភូមិន្ទ
- ឡាយហ្វព្រះសីហនុ vs អឹមអូអាយ កំពង់ដេវ៉ា
- ភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង
- ដង្កោសែនជ័យ vs ណាហ្គាវើលដ៍
- កងយោធពលខេមរភូមិន្ទ vs វិសាខា
- បឹងកេត vs ឡាយហ្វ ព្រះសីហនុ
- អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន
- វិសាខា vs ណាហ្គាវើលដ៍
- កងយោធពលខេមរភូមិន្ទ vs ដង្កោសែនជ័យ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- លេខ ១ ពូល A vs លេខ ១ ពូល B
- លេខ ១ ពូល C vs លេខ ២ ល្អបំផុត

វគ្គផ្តាច់ព្រ័ត្រ
- ក្រុមឈ្នះ ប៉ះ ក្រុមឈ្នះ ដណ្តើមជើងឯក
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


