Connect with us

ព័ត៌មានជាតិ

តើការយកព័ត៌មានបែបកំប្លុកកំប្លែង ខុសក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មានដែរ ឬទេ??

បានផុស

នៅ

សារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងសង្គម តែក៏ត្រូវគោរពទៅតាមគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន។ បច្ចុប្បន្ន គេសង្គេតឃើញមានអ្នកសារព័ត៌មានមួយចំនួន ហាក់បីដូចជាមានភាពរញ៉េរញ៉ៃនៅក្នុងការចុះយកព័ត៌មាន ហើយបែរជាធ្វើបែបកំប្លុកកំប្លែងទៅវិញ។ តើការយកព័ត៌មានបែបនេះ ខុសក្រមសីលធ៌ វិជ្ជាជីវ: របស់អ្នកសារព័ត៌មានដែរ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ វណ្ណ: ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន កម្ពុជាថ្មី ថា ការយកយកព័ត៌មាន គឺមានរបៀបនៅក្នុងការធ្វើ ហើយការយកព័ត៌មានបែបកំប្លុកកំប្លែងនេះ ជាការយកព័ត៌មានបែបកម្សាន្ត ប៉ុន្តែ ការធ្វើបែបនេះច្រើន ធ្វើឱ្យអាប់អោនដល់តម្លៃរបស់អ្នកសារព័ត៌មាន និងធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃរបស់សារព័ត៌មានដ៏ទៃទៀត។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើយកព័ត៌មានបែបកំប្លែង ទៅធ្វើជាអ្នកកំប្លែង បើធ្វើជាអ្នកសារព័ត៌មាន ធ្វើឲ្យគ្រប់អ្នកសារព័ត៌មាន»។ លោកថា វាជាកាតព្វកិច្ចរបស់ក្រសួងស្ថាប័ន ដែលត្រូវទទួលបន្ទុកមើលទៅលើរឿងនេះ ជៀសវាងការបាត់បង់នូវតម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន។

ប្រធានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ បានបញ្ជាក់ថា​ លោកមានការបារម្ភជាខ្លាំង នៅពេលតួអង្គអ្នកសារព័ត៌មាន ដែលជាសិទ្ធអំណាចទី៤ ទៅជាធ្វើរឿងលេងសើច ដែលធ្វើឲ្យបាត់បង់គុណភាណរបស់សារព័ត៌មាន និងធ្វើឲ្យសង្គមមិនមានភាពរីកចម្រើនទៅមុខ។​ លោកថា ភាគីដែលពាក់ព័ន្ធ ទាំងអ្នកសារព័ត៌មាន ទាំងអ្នកផលិតមាតិកា គឺទាមទាឲ្យមានការឆ្លងកាត់វគ្គបណ្តុះបណ្តាល ព្រោះបើសង្គមទទួលបាននូវព័ត៌មានដែលវង្វេងវង្វាន់ គ្មានវិជ្ជាជីវ:ត្រឹមត្រូវ នោះប្រទេសមិនអាចរីកចម្រើនទៅមុខបានលឿនដូចគេបាននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់នាយករដ្ឋមន្ត្រី ខណៈក្រសួងការងារបានត្រៀមលក្ខណៈសម្បតិ្តរួចជាស្រេចដើម្បីគាំទ្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ សិស្សទទួលបានការអប់រំនិងរៀនឌីជីថលពីក្មេងជួយឱ្យការសិក្សាផ្នែកវិទ្យាសាស្ត្រ​បានល្អប្រសើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន សម្តែងការអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលល្បីរន្ទឺរហូតសារពត៏មានពិភពលោក៥ធំៗចុះផ្សាយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ទេសចរ​ចិន​ ឈរនៅកំពូលតារាងដែលទៅលេងរុស្ស៊ីច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម