Connect with us

ព័ត៌មានជាតិ

របរលក់សាំងដបតាមចិញ្ចឹមផ្លូវធ្លាក់ចំណូលជាង ៥០% ខណៈស្ថានីយសាំងធំៗ រីកដុះដាលស្ទើរ គ្រប់កន្លែង

បានផុស

នៅ

អ្នកលក់សាំងដប នៅតាមចិញ្ចឹមផ្លូវ បានលើកឡើងថា បច្ចុប្បន្ននេះ មិនសូវមានអតិថិជនច្រើនដូចកាលពីមុននោះទេ ដោយធ្លាក់ចុះចំណូលប្រមាណជាង ៥០ភាគរយ បើធៀបនឹងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្របពេលដែលស្ថានីយចាក់ សាំងធំៗជាច្រើន កំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បូរ ស្មៀន មានវ័យ ៧៣ឆ្នាំ ប្រកបមុខរបរជាអ្នកលក់សាំងដបតាមចិញ្ចឹមផ្លូវនៅក្បែរសាលាបឋមសិក្សាទឹកថ្លាជាង ១០ ឆ្នាំមកហើយ បានឱ្យដឹងថា មុខរបរនេះ បាននិងកំពុងបាត់បង់ទីផ្សារជាបណ្តើរៗ។ ធ្លាក់ចុះទីផ្សារ ដោយសារ អតិថិជនរបស់លោកភាគច្រើន ជាកម្មកររោងចក្រ និងអ្នកមានជីវភាពមធ្យម ហើយនាពេលនេះ រោងចក្រមួយចំនួនបាន ផ្អាកការងារ កម្មករកម្មការិនីខ្លះ ត្រឡប់ទៅស្រុកកំណើត ឬផ្លាស់ប្តូរទីតាំងការងារជាដើម។

បើតាមលោក បូរ ស្មៀន កាលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ លោកអាចលក់បានក្នុងមួយថ្ងៃ ៣០លីត្រ ស្មើនឹង ១កាន។ ប៉ុន្តែបច្ចុប្បន្ននេះ លក់បានមួយថ្ងៃត្រឹម ១០លីត្រ ឬក្រោមនេះក៏មាន។ លោកបញ្ជាក់ថា សាំងដបលក់តម្លៃក្រោមទីផ្សារ ២០០រៀល ទៅ ៣០០រៀល ក្នុងមួយលីត្រ។ សាំងដែលលោក ស្មៀនលក់នេះ នាំយកមកពីស្ថានីយលក់សាំងនៅក្នុង រាជធានីភ្នំពេញ។

ដូចគ្នានេះដែរ លោក វុន វុទ្ធី អ្នកលក់សាំងដប នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានលើកឡើងថា សម្រាប់មុខរបរលក់ សាំងនេះដែរ ពិតជាមានផលលំបាកណាស់ ដ្បិតសព្វថ្ងៃ បានធ្លាក់ចុះអតិថិជនជាច្រើន។ កាលពីស្ថានភាពសេដ្ឋកិច្ចល្អ លោកអាចលក់បានចន្លោះពី ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ខណៈដែលបច្ចុប្បន្ននេះ ធ្លាក់ចុះនៅត្រឹម ៥ម៉ឺន ទៅ ៦ម៉ឺនរៀលប៉ុណ្ណោះ។ លោក វុន វុទ្ធី បានត្អូញត្អែរថា ក្នុងកាលៈទេសៈនេះ គ្រួសារលោកហាក់មានការលំបាកច្រើន ដោយសារភរិយាមានជំងឺ ត្រូវការចំណាយលើថ្នាំ ការហូបចុកប្រចាំថ្ងៃ ថ្លៃទឹក ភ្លើង បន្ទប់ជួល និងកូនរៀនផង។ ទោះ យ៉ាងណា លោកអះអាងថា នឹងខំប្រឹងប្រែងជំនៈនូវពេលវេលាដ៏លំបាកនេះឱ្យបាន។

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយ នៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយ ចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និង ក្រុមហ៊ុនភីធីធី។

ដោយឡែកប្រេងសាំងនៅក្នុងសប្តាហ៍នេះ មានតម្លៃ ៤ ៧៥០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៤៨៥០ រៀល៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម