ព័ត៌មានអន្ដរជាតិ
សាំងឡើងថ្លៃ! វៀតណាម ជំរុញដល់ក្រុមហ៊ុននានា គួរអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះ
ស្របពេលប្រេងសាំងឡើងថ្លៃជាសកល ប្រទេសជាច្រើននៅលើពិភពលោក កំពុងជួបវិបត្តិនិងរិះរកគ្រប់វិធីដើម្បីដោះស្រាយ ខណៈប្រទេសវៀតណាម បានជំរុញដល់ក្រុមហ៊ុននានា គួរអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះ។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុន-សហគ្រាស អនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះ និងអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃប្រេងសាំង។
ក្រសួងបានចេញសេចក្តីណែនាំថា ក្រុមហ៊ុន-សហគ្រាសទាំងឡាយ គួរតែវាយតម្លៃនិងអនុគ្រោះដល់បុគ្គលិករូបណា ដែលអាចធ្វើការពីផ្ទះបាន គួរតែឲ្យពួកគេធ្វើការពីផ្ទះដើម្បីជួយសម្រួលនិងកាត់បន្ថយថ្លៃចំណាយ ព្រោះតែតម្លៃប្រេងសាំងកំពុងហក់ឡើងខ្ពស់ទៅៗ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា មិនទាន់ធូរស្រាល។
ទន្ទឹមនោះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋនិងអាជីវកម្មនានា កុំទាន់ភ័យស្លន់ស្លោឬស្តុកទុកប្រេងសាំង និងប្រេងម៉ាស៊ូតឲ្យសោះ។ ក្រសួងការប្រាប់ពលរដ្ឋឲ្យរាយការណ៍ជាបន្ទាន់ផងដែរ បើស្ថានីយប្រេងសាំងណារកស៊ីល្មើសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុ ការលក់ក្នុងតម្លៃខុសពីតម្លៃដែលបានបិទផ្សាយឬការលាក់ទុកប្រេងឥន្ធនៈ។

អាជ្ញាធរក៏ជំរុញផងដែរឲ្យប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដោយផ្តល់អាទិភាពដល់ការធ្វើដំណើររួមគ្នា ឬការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។
សូមជម្រាបជាថ្មី នៅពេលបើកការជួញដូរលើទីផ្សារអាស៊ីកាលពីព្រឹកថ្ងៃចន្ទ, តម្លៃប្រេងអន្តរជាតិបានហក់ឡើងកប់ពពកជិត ៣០% ដល់ជិត ១២០ ដុល្លារ/បារ៉ែល ដោយសារតែផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ បណ្ដាលមកពីភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៥.៩១ ដុល្លារ/បារ៉ែល ឬ ២៧,៩៥% ដល់ ១១៨.៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ កន្លះ ព្រឹក នៅទីក្រុងហុងកុង។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ២៧.២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ/បារ៉ែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


