ព័ត៌មានជាតិ
អាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទ ៤ ករណី បំផ្លាញរបាំងសាច់អួនជាង ២ ពាន់ម៉ែត្រ
បទល្មើសនេសាទត្រូវបានបង្ក្រាបជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលទឹកក្នុងបឹងទន្លេ សាបបានហក់ឡើង ដែលបានបង្កឲ្យត្រីគ្រប់ប្រភេទធ្វើបម្លាស់ទីគ្រប់កន្លែងដើម្បីស្វែងរកជម្រកពងកូន ខណៈក្រុមឈ្មួញលួចប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់រាប់សិបម៉ែត្រ ដើម្បីស្ទាក់ចាប់យកត្រីគ្រប់ប្រភេទ មិនបានទម្លាក់ពងកូនតាមរដូវកាល។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលថា ការប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជារឿងល្មើសច្បាប់ពីបទបំផ្លាញមច្ឆាជាតិដោយឧបករណ៍ទុច្ចរិត ត្រូវតែប្រឈមនឹងផ្លូវច្បាប់។
លោកបន្តថា ការថែរក្សា និងអភិរក្សមច្ឆាជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋយើងទាំងអស់គ្នា ខណៈមន្ត្រីជំនាញមិនអាច មើលបានគ្រប់ជ្រុងជ្រោយនោះឡើយ ហេតុនេះសូមឲ្យមានភាពស្មោះត្រង់ក្នុងការប្រកបមុខរបរទទួលទានដោយមធ្យោ បាយប្រើឧបករណ៍ដែលរដ្ឋត្រូវបានអនុញ្ញាត។

លោកបន្តថា ជាក់ស្តែងសកម្មភាពរបស់ក្រុមមនុស្សទុច្ចរិត បានប្រើប្រាស់ឧបករណ៍ស្ទាក់ចាប់យកត្រីជាច្រើនទីតាំង ត្រូវបាន បង្រាប កាលពីថ្ងៃទី០៣ ខែតុលា និងបានរឹបអូសឧបករណ៍ល្មើសមួយចំនួនធំ ដែលការប្រព្រឹត្តនេះស្ថិតក្នុងភូមិសាស្រ្ត ត្រង់ចំណុចអូរល្ពាក់ និងអានៀលក្នុងស្រុកឯកភ្នំ និងនៅចំណុចឃុំតាប៉ុន និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងនោះមន្ត្រីជំនាញបានរឹបអូសឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួន ហើយបានប្រើប្រាស់កម្លាំងចំនួន១៥នាក់ ក្នុងការបង្ក្រាប ក្នុងនោះមានកម្លាំងមន្ត្រីជលផល និងសហគមន៍នេសាទបានប្រើប្រាស់កាណូត ០៤គ្រឿង ជាមធ្យោបាយក្នុងដំណើរប្រតិបត្តិការនេះ។

ចំណែកលទ្ធផលនៃការបង្ក្រាបករណីខាងលើបានដកហូត និងកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន÷ សាច់អួន ប្រវែង ២២០០ ម៉ែត្រ, បង្គោលចំនួន ៦៨០ដើម, ឡុកចំនួន ០៩គ្រឿង និងត្រីចម្រុះចំនួន ៧០គីឡូក្រាម ត្រូវបានព្រលែងឲ្យមានសេរីភាពវិញផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


