សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ៤ករណី ក្នុងស្រុកបាធាយ និងស្រុកកងមាស
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងស្រុកបាធាយ ចុះបង្ក្រាបបទល្មើសជលផល ៤ ករណី នឹងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនផងដែរ ។

បើតាមមន្ត្រីជលផល បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៤ករណី រួមមាន៖

ករណីទី១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣០ដើម នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី០២ -ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម នៅចំណុចស្ពានដែក ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ករណីទី០៣ – រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រី ចំនួន០២មាត់-ទំហំ ៩×៤×២៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៨×៤×២៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីទី០៤ -រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីចំនួន ០៣មាត់ -ទំហំ ៤×៣×១៧ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ត្រីដដែលបានបន្តថា ជាទិសដៅបន្តមន្ត្រីជំនាញជលផល និងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


