សន្តិសុខសង្គម
មន្ត្រីបាលជលផលខេត្តកំពង់ចាម បន្តចុះបង្ក្រាបបទទល្មើសនេសាទក្នុងស្រុកព្រៃឈរ និង ស្រុកកងមាស
កំពង់ចាម ៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់ នៅតាមបឹង ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកព្រៃឈរខេត្តកំពង់ចាម។

លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កងកម្លាំងចំរុះ បានបង្ក្រាបបទល្មេីសនេសាទនេះបានចំនួនពីរករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញបានដកហូតនិងបំផ្លាញ់ចោលវត្ថុតាងរួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន១១មាត់, របាំងស្បៃមុងប្រវែង៦០០ម៉ែត្រ, បង្គោលចម្រឹងចំនួន១០០០ដើមនិងបានចាក់លែងកូនត្រីចម្រុះទម្ងន់២៣គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ លោក ទឹម បូរក្ស រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ត្រូវចូលរួមថែរក្សា និងបញ្ឈប់ជាបន្ទាន់នូវការនេសាទត្រីដោយប្រេីប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យវិនាសហិនហោចធនធានមច្ឆាជាតិដែលជាអាយុជីវិតយើងទាំងអស់គ្នា៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


