ព័ត៌មានជាតិ
ទូក “ង” មានឈ្មោះបោះសំឡេងប្រកួតមិនដែលចាញ់ មានសង្ឃឹមអាចចូលរួមប្រកួតវិញបាន
មហាជននិងប្រជាពលរដ្ឋរួមនិងមន្ត្រីរាជការមួយចំនួនផង មានការសោកស្តាយនិងខ្វាយខ្វល់ក្រោយពីបានឮដំណឹងថាទូក “ង” ដ៏ល្បីល្បាញឈ្មោះ (នរិន្ទរង្សីពិជ័យចិត្របុត្រ) នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ខណះមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់បានបក់បោកបង្កឲ្យដើមពង្រ ១ ដើមរលំសង្កត់។

ដោយសាតែហេតុការខាងលើនេះ បានបង្កឲ្យពុទ្ធបរិស័ទ្ធជាច្រើន រួមទាំងមហាជន និងមន្ត្រីរាជការមួយចំនួនផងកើតក្តីខ្វល់ខ្វាយ និងសោកស្តាយគ្រប់ៗគ្នាថានឹងខកខានក្នុងការចូលរួមប្រណាំងជាប្រពៃណីក្នុងរដូវកាលឆ្នាំនេះ ដែលជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែពេលនេះ(នរិន្ទរង្សីពិជ័យចិត្របុត្រ) មិនឲ្យមហាជនអស់សង្ឃឹមឡើយ។ នេះបើយោងតាមព្រះចៅអធិការវត្តឯករង្សីក្នុងស្រុកឯកភ្នំ។
លោកតា ចម ចិត្រ ព្រះចៅអធិការវត្តឯករង្សីមានសង្ឃដីកាថា «ក្រោយពីកាត់មែកពង្រ និងដើមគគីដែលរលំសង្កត់ទូកឃើញថា ឥតមានប្រេះស្រាំបាក់បែកទេអាចអុំបាន។ សូមអរព្រះគុណតេជគុណ អរគុណបងប្អូនឆ្ងាយជិតបានសួរសុខទុក្ខនិងសោកស្តាយ ជួយខ្វល់តែរោងដែកមួយខ្នងត្រូវវៀចខ្ទេចប្រើមិនកើត»។


ក្រោយពីបានដំណឹងនេះ ប្រជាពុទ្ធបរិស័ទ្ធនិងមហាជនសម្តែងការត្រេងអរដោយពួកគាត់បាននិយាយថា «ប្រណាំងទូក ក្នុងឆ្នាំនេះនឹងមកផ្តល់កម្លាំងចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិដ៏ខ្លាំងក្លាមួយនេះឲ្យបានកុះករក្នុងពិធីបុណ្យ អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលប្រារព្វធ្វើឡើងនៅចុងខែតុលា ខាងមុខនេះ»។
ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ ជាទូកប្រណាំងដែលមានឈ្មោះបោះសំឡេងប្រចាំនៅវត្តឯករង្សីក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។ ទូកដ៏ល្បីប្រកួតមិនដែលចាញ់នេះ មានប្រវែង ៣៤ម៉ែត្រ និង មានចំណុះកីឡាករ ៧៥ នាក់ ហើយការចូលរួមប្រកួតរាល់រដូវកាលមិនដែលខកខានឡើយនិងទទួលបានជ័យលាភីគ្រប់រដូវកាល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១១ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១០ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


