Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំនាយកដ្ឋាន សុចរិតភាព និងអភិបាលកិច្ច អនុវត្តភារកិច្ចឱ្យបានល្អ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងមូលឱ្យខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គ្រាដែលលោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។ បើតាមលោកនាយឧត្តមសេនីយ៍ ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺបច្ចុប្បន្ន នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច មានតួនាទីចំនួន ២សំខាន់ៗ រួមមាន៖ ការបំពេញតួនាទីលើការងារសវនកម្ម និងការងារចុះបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថវិការបស់គម្រោងអង្គការនានា។

ដើម្បីជំរុញប្រសិទ្ធភាពការងារនេះ លោកនាយឧត្តមសេនីយ៍ ងួន ស្រេង បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកឱ្យខិតខំបំពេញតួនាទី-ភារកិច្ច សំដៅធ្វើយ៉ាងណាឱ្យសម្រេចបានជោគជ័យតាមផែនការជូនថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេស ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបទបញ្ជាផ្ទៃក្នុងនានាឱ្យបានម៉ឺងមាត់។

នៅក្នុងវេទិកានេះដែរ លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរចំពោះលទ្ធផលនានាកន្លងមក ដែលនាយកដ្ឋានសម្រេចបាន។ ជាមួយនឹងការសរសើរ លោក រស់ វរុណ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យខិតខំអនុវត្តតួនាទី-ភារកិច្ចឱ្យសម្រេចបានជោគជ័យ តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៣ ដែលថ្នាក់ដឹកនាបានប្រគល់ជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា យោងតាមតួនាទី-ភារកិច្ចរបស់នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ពិតជាបានឆ្លុះពីការងារសំខាន់ៗជាច្រើន ដែលជាការងារអាទិភាពរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងតួនាទី-ភារកិច្ចខាងលើ លោក ក៏បានណែនាំបន្ថែមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់សហការជាធ្លុងមួយ រួបរួមសាមគ្គីភាព គោរពស្រឡាញគ្នា ចូលរួមបំពេញការងារឱ្យបានសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។

បើតាមលោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច គឺនាយកដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាសេនាធិការជូនអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការងារចម្បងៗរួមមាន៖ ធ្វើទំនាក់ទំនង និងសម្របសម្រួលទូទៅក្នុងការពង្រឹង និងការកសាងសមត្ថភាពស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូអភិវឌ្ឍ និងការសិក្សាស្រាវជ្រាវលើគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចល្អ។

បន្ថែមពីនេះ នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានផ្សព្វផ្សាយអំពីព័ត៌មានទាក់ទងគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចល្អជូនដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃ បណ្តុះបណ្តាលស្តីពីគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចជូនដល់មន្ត្រីនគរបាល មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំធ្វើវេទិកាសាធារណៈ ជាដើម ដើម្បីផ្សព្វផ្សាយគោលនយោបាយសុចរិតភាព និងអភិបាលកិច្ចជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម