ព័ត៌មានជាតិ
មណ្ឌលភ្នំពេញ មានបេក្ខជនប្រឡងជាប់ឌីប្លូមជាង ៩៣% ទាបជាងឆ្នាំមុន
មណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ប្រមាណជាង ១,៧ម៉ឺននាក់ ស្មើនឹង ជាង ៩៣% ក្នុងចំណោមបេក្ខជនមកប្រឡងជិត ១,៩ម៉ឺននាក់។

លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី០៩ ខែតុលានេះថា ឆ្នាំនេះនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៩ ០៣៨នាក់ ស្រី ៩ ៦៦៩នាក់មាន ៦៤មណ្ឌល ចែកជា ៧៩៤បន្ទប់ ក្នុងនោះបេក្ខជនមកប្រឡងមានចំនួន ១៨ ៧៨២នាក់ ស្រី ៩ ៥៨៤នាក់ បេក្ខជនប្រឡងជាប់ចំនួន ១៧ ៥៦៤នាក់ ស្រី ៩ ១៧១នាក់ ស្មើនឹង ៩៣,៥២% ស្រី ៩៥,៦៩% ទាបជាងឆ្នាំមុន។

លោកប្រធានមន្ទីរបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ជាង ១,៧ម៉ឺននាក់ក្នុងនោះ បេក្ខជនទទួលបានពិន្ទុល្អមានចំនួន ១៣,៧៤% ស្រី ១៧,៤៦%, បេក្ខជនបានពិន្ទុល្អបង្គួរមានចំនួន ៣៥,៧៧% ស្រី ៣៩,៦១% និងបេក្ខជនទទួលបានពិន្ទុមធ្យមមានចំនួន ៥០,៤៧% ស្រី ៤២,៩១%។

លោក ហែម ស៊ីណារ៉េត បានបន្តទៀតថា ចំនួនបេក្ខជនប្រឡងជាប់នៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ១៨៧នាក់ ស្រី ៨ ៥៣៩នាក់ ស្មើនឹង ៩៤,០១% ស្រី ៩៦,៥៥% ក្នុងចំណោមបេក្ខជនមកប្រឡង១៧ ២១៩នាក់ ស្រី ៨ ៨៤៤នាក់ ចែកជា ៧៣៦បន្ទប់ ស្មើនឹង ៦៣មណ្ឌល។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ២០២៣នេះ បានប្រព្រឹត្តិទៅនៅ ថ្ងៃទី០២ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០៩ តុលា ឆ្នាំ២០២៣ ដោយមានបេក្ខជនដាក់ពាក្យប្រឡង ចំនួន ១៧៨ ១៣៤នាក់ ក្នុងនោះបេក្ខជនស្វៃរិនមានចំនួន ១០នាក់ ស្រី ៦នាក់, បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨នាក់ ស្រី ១៧៥នាក់, បេក្ខជនគថ្លង់ចំនួន ២៧នាក់ ស្រី ៨នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២នាក់ ស្រី ១០នាក់។

សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំង ស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជននីមួយៗដែលមានអនុវិទ្យាល័យនិងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


