Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅខេត្តតាកែវ មានភាពល្អប្រសើរ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ លោក ឡោ វីរិទ្ធ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ បាន​ប្រាប់​ឱ្យ​កម្ពុជា​ថ្មី​ដឹង​ថា លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម​) ឆ្នាំ ២០២៥ នេះ បាន​ដំណើរការ​ល្អ មិន​មាន​បាតុភាព​អាក្រក់​ណាមួយ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា សម័យ​ប្រឡង​ថ្ងៃ​ទី ១៤ -១៥ ខែ​កក្កដា ឆ្នាំ ២០២៥ ទូទាំង​ខេត្ត​តាកែវ មាន ១១៩ មណ្ឌល ចែក​ជា ៥៣១ បន្ទប់។ បេក្ខជន​ដែល​មាន​ឈ្មោះ​ប្រឡង​ចំនួន ១១ ៩៣០ នាក់ ស្រី ៦ ៣១៦ នាក់។ ក្នុង​នោះ បេក្ខជន​មក​ប្រឡង​មាន​ចំនួន ១១ ៨៤៨ នាក់ ស្រី ៦ ២៨៧ នាក់។ អវត្តមាន​ចំនួន ៨២ នាក់ ស្រី ២៩ នាក់។

លោក​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នៅ​ឆ្នាំ ២០២៥ នេះ មាន​ភាព​រលូន​ល្អ​ប្រសើរ ដោយ​បេក្ខជន​គោរព​តាម​ច្បាប់​វិន័យ​ក្នុង​ពេល​ប្រឡង​បាន​ល្អ ពិសេស​មិន​មាន​កើត​ឧប្បត្តិហេតុ​អាក្រក់​ណាមួយ​កើត​ឡើង​ដល់​បេក្ខជន​មក​ប្រឡង​នោះ​ទេ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម