ព័ត៌មានជាតិ
JOTA-JOTI ជាសកម្មភាពមួយដ៏មានសារ:សំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់យុវជនកាយរឹទ្ធ
ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត (JOTA-JOTI) ជាសកម្មភាពមួយដ៏មានសារ:សំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងនូវបំណិនមួយចំនួនរបស់យុវជនកាយរឹទ្ធិ។ នេះជាការបញ្ជាក់របស់លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងកម្មវិធី ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ ក្រោមមូលបទ “ភាពជាអ្នកដឹកនាំវ័យក្មេងដើម្បីសន្តិភាព” នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ ក្រសួងអប់រំ បានឱ្យដឹងថា ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិតនេះ គឺលើសពីការបោះជំរំធម្មតា ដែលអាចឱ្យយុវជនកាយរឹទ្ធិបានស្គាល់ពីភាគីសមាជិកនៅតាមប្រទេសមួយចំនួននៅទូទាំងពិភពលោក និងអាចធ្វើទំនាក់ទំនងជាមួយសមាជិកនៃបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ក្រៅពីការទំនាក់ទំនងនៃសមាជិកកាយរឹទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្ថែមថា សម្រាប់ប្រធានបទដែលបានលើកឡើងថ្ងៃនេះ គឺពិតជាមានសារ:សំខាន់ណាស់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍយុវជន តាមរយ:ការចូលរួមនូវសកម្មភាពនៃការផ្តល់សេវាផ្សេងៗ ដើម្បីសម្រេចបាននូវសសរស្តម្ភទាំងបួន (និរន្តរភាព-បរិស្ថាន សន្តិភាព-ទំនាក់ទំនងនៅក្នុងសហគម សុខភាព-សុខមាលភាព និងបំណិនជីវិត) របស់គោលដៅនៃការអភិវឌ្ឍប្រកដោយជីរភាព(Sustainable Development Goals-SGS)។
លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យយុវជនកាយរឹទ្ធិទាំងអស់ត្រូវចូលរួម លើកកម្ពស់សន្តិភាព ដើម្បីដោះស្រាយបញ្ហាវិស្សមភាព និងការពារបរិស្ថាន។ ទន្ទឹមនោះ លោកសង្ឃឹមថា តាមរយ:កម្មវិធីនេះ យុវជនកាយរឹទ្ធិ ទាំងកាយរឹទ្ធិប្អូន កាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង អាចមានឱកាសសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកបន្ថែមទៀត ជាពិសេស ការអភិវឌ្ឍជំនាញ បណិនជីវិតថ្មីៗ ដូចជា បំណិនទំនាក់ទំនង បំណិនធ្វើការងារជាក្រុម បំណិនភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការបង្កើតនូវទស្សនាទាន និងមានគំនិតច្នៃប្រឌិតថ្មីៗ ចេះចែករំលែកបទពិសោធគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។ លើសពីនេះ គឺការពង្រឹងអត្តសញ្ញាណជាតិ និងមោទនភាពជាតិនៃកាយរឹទ្ធិជាតិកម្ពុជា។

សូមបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយកាយរឹទ្ធិជាតិកម្ពុជា គឺក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងគាំទ្រទៅលើ គោលនយោបាយរាជរដ្ឋាភិបាលឌីជីថល(២០២២-២០៣៥) របស់រាជរដ្ឋាភិបាល។ ជាពិសេសដើម្បីផ្តល់ឱកាស ដល់យុវជនកាយរឹទ្ធិអភិវឌ្ឍ និងបង្ហាញនូវភាពប៉ិនប្រសព្វ សមត្ថភាពលើបំណិនបច្ចេកវិទ្យាព័ត៌មាន បំណិនSTEM ការអប់រំឌីជីថល បណ្ដុះគំនិតអាជីវកម្មលើផ្នែកបច្ចេកវិទ្យា ការបន្សំខ្លួន និងការត្រៀមខ្លួនបើកចំហកាន់តែទូលំទូលាយ ទៅកាន់សង្គម និងសំដៅបណ្តុះយុវជនឱ្យក្លាយជាប្រជាពលរដ្ឋមានទំនួលខុសត្រូវ និងសមត្ថភាពច្បាស់លាស់ក្នុងការ ប្រកួតប្រជែងទីផ្សារការងារ និងមុខរបរក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងជាពិសេស សំដៅផ្សារភ្ជាប់យុវជននិយាយជារួម និងយុវជនកាយរឹទ្ធិនិយាយដោយឡែក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


