ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសជ្រើសរើសកាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង ចូលរួមបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិនៅសិង្ហបុរី
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសកាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង ដើម្បីទៅចូលរួមការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសិង្ហបុរីដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ ២០២៥ នេះ នាប្រទេសសិង្ហបុរី។

លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី ១៤ មករា ថា សមាគមកាយរឹទ្ធិសិង្ហបុរី នឹងរៀបចំ“ការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសិង្ហបុរី” ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅប្រទេសសិង្ហបុរី។ ការបោះជំរំនេះ រៀបចំក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព ការជួបជុំផ្លាស់ប្ដូរបទពិសោធ និងវប្បធម៌ចម្រុះរវាងកាយរឹទ្ធិមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងន័យនេះ កាយរឹទ្ធិជាតិកម្ពុជា សូមប្រកាសជ្រើសរើសកាយរឹទ្ធិជំទង់ ៣៦ នាក់ និងកាយរឹទ្ធិរៀមច្បង ៤ នាក់ ដែលមានលទ្ធភាពចំណាយថវិកាផ្ទាល់ខ្លួនចូលរួមការបោះជំរំខាងលើ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះលក្ខខណ្ឌសមាជិកជំរំ ជាកាយរឹទ្ធិជំទង់ ត្រូវមានអាយុចន្លោះពី ១៣ ឆ្នាំ ដល់ ១៧ ឆ្នាំ មានកាយសម្បទាមាំមួន និងសុខភាពល្អ មានស្មារតីក្រុម និងមានទំនួលខុសត្រូវក្នុងការចូលរួមគ្រប់កម្មវិធី និងគ្រប់កាលៈទេសៈ មានចំណេះដឹងភាសាអង់គ្លេសអាចប្រាស្រ័យទាក់ទងបាន និងមានលិខិតឆ្លងដែនមានសុពលភាពលើសពី ៦ ខែ មុនថ្ងៃធ្វើដំណើរ។

សម្រាប់អ្នកស្ម័គ្រចិត្តអន្តរជាតិជាកាយរឹទ្ធិរៀមច្បង ឬ កាយរឹទ្ធិស្ម័គ្រចិត្ត ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ មានជំនាញកាយរឹទ្ធិកម្ម ឬ ជំនាញផ្សេងៗ អាចជួយដល់ការងារបោះជំរំ មានកាយសម្បទាមាំមួន និងសុខភាពល្អ មានស្មារតីស្ម័គ្រចិត្ត និងទំនួលខុសត្រូវក្នុងការចូលរួមគ្រប់កម្មវិធី និងគ្រប់កាលៈទេសៈ មានចំណេះដឹងភាសាអង់គ្លេសល្អ និងមានលិខិតឆ្លងដែនមានសុពលភាពលើសពី ៦ ខែ មុនថ្ងៃធ្វើដំណើរ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ការប៉ាន់ប្រមាណចំណាយក្នុង ១ នាក់ សម្រាប់សមាជិកជំរំ និងអ្នកស្ម័គ្រចិត្តអន្តរជាតិថ្លៃចុះបញ្ជីកាសម្រាប់អាហារ ការស្នាក់នៅ និងសម្ភារៈបោះជំរំប្រមាណ ៤០០ ដុល្លារអាមេរិក និងថ្លៃសំបុត្រយន្តហោះចន្លោះពី ២៥០ ទៅ ៣០០ ដុល្លារអាមេរិក ក្នុង ១ នាក់។ ដូចនេះ សមាជិកជំរំ និងអ្នកស្ម័គ្រចិត្តអន្តរជាតិ ត្រូវចំណាយសរុបក្នុង ១ នាក់ ចន្លោះពី ៦៥០ ទៅ ៧០០ ដុល្លារអាមេរិក ក្នុង ១ នាក់។

គួរបញ្ជាក់ថា ការប្រកាសជ្រើសរើសកាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បងចូលរួមការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសិង្ហបុរីនេះ នឹងចាប់ផ្ដើមទទួលពាក្យស្នើសុំចាប់ពីការផ្សាយដំណឹងនេះតទៅ និងផុតកំណត់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ដោយអាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែមជាមួយ លោក ឯម ពិសិដ្ឋ ប្រធានលេខាធិការកាយរឹទ្ធិជាតិកម្ពុជា Tel/Telegram ០១៦ ៦៦៦ ៩៧៧ /០១២ ៤០៨ ១៨០៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


