Connect with us

ព័ត៌មានជាតិ

មន្ត្រី៖ យុទ្ធសាស្ត្រសុខដុមនីយកម្មការកែទម្រង់៣ បូក១ នៅតែមានតម្លៃជាគោលនយោបាយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានអះអាងថា​ ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់៣បូក១ បានតាក់តែងឡើងមុនអាណត្តិរាជរដ្ឋាភិបាលថ្មីក៏ដោយ តែឯកសារនេះនៅតែមានតម្លៃជាគោលនយោបាយ ហើយបន្តអនុវត្តជាដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនៃយន្តការសម្របសម្រួលការកែទម្រង់៣បូក១ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអរគុណចំពោះលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានផ្ដួចផ្ដើមឱ្យមានការសម្របសម្រួលនេះឡើង ដើម្បីឈានទៅសម្រេចបាននូវកិច្ចការងារស្ដីពីសុខដុមនីយកម្មការកែទម្រង់៣បូក១។

ការកែទម្រង់៣បូក១នេះ គឺជាការកែទម្រង់មានលក្ខណៈជាប្រព័ន្ធ ដែលមានសមាសភាពនៃកម្មវិធីកំណែទម្រង់សំខាន់ចំនួន៤ គឺ១.កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២.កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ៣.កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និង៤.កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

លោក ហ៊ែល ចំរើន លើកឡើងថា បើទោះជាការរៀបចំតាក់តែងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់៣បូក១ ត្រូវបានតាក់តែងឡើងមុនរាជរដ្ឋាភិបាល អាណត្តិទី៧នេះក្ដី តែឯកសារនេះនៅតែមានតម្លៃជាគោលនយោបាយ និងមានតម្លៃអនុវត្តបន្តទៀត។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានស្នើឱ្យមានការបង្កើន និងគាំទ្រសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត សំដៅលើកកម្ពស់ការយល់ដឹងទៅលើការងារការកែទម្រង់៣បូក១នេះ ដែលជាចក្ខុវិស័យផ្សារភ្ជាប់ជាមួយនឹងសកម្មភាពជាក់ស្ដែង។

បើតាមលោក ចាន់ សុធា ប្រធានស្ដីទីលេខាធិការដ្ឋាន គ.ជ.អ.ប. កិច្ចប្រជុំនៃយន្តការសម្របសម្រួលការកែទម្រង់៣បូក ១នេះ គឺជាកិច្ចប្រជុំលើកទី១ សម្រាប់ឆ្នាំ២០២៣ ដើម្បីបូកសរុប និងវាយតម្លៃលើវឌ្ឍភាពការងារសម្រាប់រយៈពេល៦ខែ បន្ទាប់ពីការដាក់ឱ្យប្រើជាផ្លូវការនូវឯកសារនេះ ហើយក៏ជាការសម្របសម្រួល និងឯកភាពកម្រិតថ្នាក់ដឹកនាំ នៃលេខាធិការដ្ឋានកែទម្រង់ទាំង៤។ លោក ចាន់ សុធា បន្ថែមថា ក្រៅពីការពិនិត្យលើវឌ្ឍភាពការងារ កិច្ចប្រជុំនេះ ក៏ធ្វើឡើងក្នុងគោលបំណងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ពោល គឺការររៀបចំសកម្មភាពបន្ត និងគម្រោងនៃការអនុវត្តសកម្មភាពទាំងនោះរបស់លេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤។

ក្នុងកិច្ចប្រជុំនេះ តំណាងលេខាធិការដ្ឋាននៃកំណែទម្រង់នីមួយៗ បានធ្វើបទបង្ហាញស្ដីពីលទ្ធផលនៃការអនុវត្តសកម្មភាពត្រីមាសទី១ និងទី២ និងផែនការសកម្មភាពសម្រាប់ត្រីមាសទី៣ និង៤ លើឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខ ដុមនីយកម្មការកែទម្រង់៣បូក១ របស់រាជរដ្ឋាភិបាល ព្រមទាំងមានការពិភាក្សាលើវឌ្ឍនភាព និងផែនការសកម្មភាពទាំងនោះ។

គួរជម្រាបថា ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់៣បូក១ តាក់តែងឡើងក្នុងគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធកន្លងមកធ្វើជាមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបនឹងសភាពការណ៍វិវត្តន៍នៃបរិបទសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម