Connect with us

ព័ត៌មានជាតិ

ផ្លូវក្នុងភូមិប្រលូង មេឃុំអះអាងនឹងសាងសង់នៅឆ្នាំ ២០២៤

បានផុស

នៅ

ផ្លូវលំមួយខ្សែនិងស្ពានឈើនៅក្នុងភូមិប្រលូង នៅ​ក្នុង​ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ​មានសភាពទ្រុឌទ្រោម ខណៈ​​អាជ្ញាធរ​ឃុំអះអាងថាគ្រោងបើកការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤។

ទោះបី​ការដ្ឋាន​មិន​ទាន់​ចាប់ផ្តើម​​ជា​ផ្លូវការ តែក្រុមហ៊ុនសាងសង់​បាន​ដឹក​គ្រឿងចក្រ​​ត្រាស់សេដើម្បី​សម្រួលដល់​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេឃុំសោប លោក ចេង ស៊ុយឡាយ បានឲ្យ​ដឹង​ថា ផ្លូវលំដែល​អាជ្ញាធរ​គ្រោង​សាងសង់មានប្រវែង ៨ គីឡូម៉ែតចាប់ពីស្ពានព្រែកប្រលូងទៅស្រែងៀត។ ទោះបី​ការ​ដ្ឋាន​​ផ្លូវ​មិនទាន់​ដំណើរការ​ជា​ផ្លូកការ ក្រុមហ៊ុន​បាន​​នាំ​​គ្រឿងចក្រ​ត្រាស់សេ​បណ្តើរៗ ដើម្បីសម្រួល​ដល់​ការ​ធ្វើដំណើររបស់​ប្រជាពលរដ្ឋ​។

ការ​ត្រាស់សេផ្លូវ​​បើ​តាម​លោកមេឃុំ​ ក៏ត្រូវ​ចំណាយពេលយូរដែរអាចដល់់ដាច់ឆ្នាំក៏ថាបាន មុនពេល​ក្រុមហ៊ុនរៀបចំ​បើកការដ្ឋាន​សាងសង់នៅ​ឆ្នាំ ២០២៤។

គ្រាន់តែបានឃើញគ្រឿងចក្រមកភ្លាម បងប្អូនប្រជាពលរដ្ឋក្នុង​ភូមិ​មានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះគិតថា​​មិន​យូរ​មិន​ឆាប់​នឹង​មានផ្លូវ​ងាយស្រួលធ្វើដំណើរ។

អ្នកភូមិម្នាក់ឈ្មោះឌីណា បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ដោយ​គិត​ថា​​មិន​យូរ​មិន​ឆាប់​នឹង​មាន​ផ្លូវ​​ល្អ​ស្អាត​មិនពិបាកដូច​មុន​។

ចំណែក​អ្នកភូមិម្នាក់ទៀត​ឈ្មោះ ចាន់ ដែល​រស់នៅក្នុងភូមប្រលូងក៏​សម្តែងទឹកចិត្តអរគុណដល់​លោកមេឃុំដែលប្រឹងប្រែង​ជួយកសាង​សង់ផ្លូវលំមួយខ្សែ​​នេះ៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម