ព័ត៌មានជាតិ
តួនាទីសំខាន់គណៈកម្មការកោសល្យវិច័យ គឺរកការពិតបើបេក្ខជនមិនពេញចិត្តលទ្ធផលប្រឡង
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំកម្រងភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការនានាសម្រាប់គ្រប់គ្រងដំណើរការរៀបចំការប្រឡងបាក់ឌុប។
ក្នុងនោះគណៈកម្មការកោសល្យវិច័យជាការងារមួយសំខាន់ ដែលទទួលភារកិច្ចដើម្បីរកការពិតនិងភាពត្រឹមត្រូវលើកិច្ចការរបស់បេក្ខជន និងលើការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគនិងគណៈកម្មការផ្សេងៗ ក្នុងករណីដែលក្រសួងអប់រំ យុវជន និងកីឡាពិនិត្យឃើញថា ការប្រឡងមានភាពមិនប្រក្រតីលើភារកិច្ចរបស់បេក្ខជន និងលើការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគនិងគណៈកម្មការផ្សេងៗ។

១. សមាសភាព
គណៈកម្មការកោសល្យវិច័យ ត្រូវចាត់តាំងដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងចំណោម គណៈមេប្រយោគទូទាំងប្រទេស បុគ្គលិកអប់រំដែលមានសមត្ថភាព និងសុចរិតភាព និងប្រធានគណៈកម្មការដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតីនោះ។
សមាសភាពជាក់ស្ដែង កំណត់ដោយលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
២. តួនាទី
គណៈកម្មការកោសល្យវិច័យជាតំណាងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្រាវជ្រាវរកការពិតនៃភាពមិនប្រក្រតីក្នុងការប្រឡង។

៣. ភារកិច្ច
– សិក្សាភាពមិនប្រក្រតីដើម្បីអនុវត្តភារកិច្ចឱ្យចំទិសដៅ
– រក្សាការសម្ងាត់លើខ្លឹមសារនៃភាពមិនប្រក្រតីក្នុងការប្រឡង
– ធ្វើកោសល្យវិច័យក្នុងបន្ទប់សម្ងាត់
– ធ្វើកោសល្យវិច័យតែក្នុងរង្វង់បញ្ហាដែលមានចែងក្នុងភាពមិនប្រក្រតីច្បាស់លាស់
– សិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយលើបញ្ហាដើម្បីរកការពិត
– វេចខ្ចប់សំណុំឯកសារដែលបានធ្វើកោសល្យវិច័យតាមគោលការណ៍និងតម្កល់ទុកដាក់ ដោយឡែកនៅកន្លែងមួយមានសុវត្ថិភាពគ្រប់គ្រាន់និងត្រឹមត្រូវ
– ធ្វើរបាយការណ៍ច្បាស់លាស់ជាលាយលក្ខណ៍អក្សរជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផលនៃការធ្វើកោសល្យវិច័យដើម្បីសុំសេចក្ដីសម្រេច
– គ្មានសិទ្ធិកែតម្រូវលើឯកសារដែលត្រូវធ្វើកោសល្យវិច័យឡើយ លើកលែងតែបានទទួលសេចក្តីសម្រេច ឬចំណារយល់ព្រមពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទើបសមាជិកគណៈកម្មការកោសល្យវិច័យដែលជាសាមីបញ្ហាអាចកែតម្រូវបាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


