ព័ត៌មានជាតិ
ដំណាំពោតធ្លាក់ថ្លៃ កសិករអះអាងថាមកពីឈ្មួញទម្លាក់តម្លៃ
តម្លៃពោតនៅវគ្គប្រមូលផលទី ២ ឬគេហៅថាផលចុងដៃ បានធ្លាក់ថ្លៃយ៉ាងគំហុកដែលធ្វើឲ្យកសិករនៅស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង មិនទទួលផលចំណេញដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។
ប្រជាកសិករក្នុងស្រុកចំនួន ២ គឺស្រុកសំឡូតនិងស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងបានអះអាងថា ក្រុមឈ្មួញបានដើរទិញទម្លាក់តម្លៃក្នុងការប្រមូលផលពោតចុងដៃ អំឡុងពេលដាំជាលើកទី ២ នៃដំណាំពោតក្នុង ១ ឆ្នាំ។

កសិករបានបញ្ជាក់ថា ក្នុងអំឡុងខែ ៩ កន្លងទៅ ការប្រមូលផលលើកទី ១ (ដើមដៃ) លក់ក្នុង ១ គីឡូគ្រាប់ពោតបាន ៦,៨ បាតប្រាក់ថៃ ដែលអាចពួកគាត់បានដោះបំណុលប្រាក់កម្ចីបានជាបណ្តើរៗនិងរង់ចាំសងបញ្ចប់នៅក្នុងខែ ១១ ដែលជាការប្រមូលផលលើកទី២ (ចុងដៃ) តែពួកគាត់ខកចិត្តយ៉ាងខ្លាំងចំពោះការធ្លាក់ថ្លៃនេះ។
ជុំវិញករណីខាងលើនេះ លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា បញ្ហាពោតធ្លាក់ថ្លៃនៅត្រឹម ៤,៤ បាត ក្នុង១ គីឡូក្រាមនេះ បើតាមពិតទៅវាមិនមែនខាងភាគីថៃឬខ្មែរមកទម្លាក់នោះទេគឺជាការប្រែប្រួលជាក់ស្តែង ខណះដែលប្រទេស មីយ៉ាម៉ា និង ប្រទេសឥណ្ឌា ដែលជាប្រទេសដៃនៃ CP គ្រុបជាមួយប្រទេសថៃ គេទិញក្នុងតម្លៃទាបជាងខ្មែរ ស្របពេលការរកស៊ីគេត្រូវការចំណេញក្បាលកាក់ផងនោះ។

លោកថា ដៃ CP គ្រុបជុំវិញប្រទេសថៃ គឺមានសាខារហូតដល់ទៅ ១០៦០ សាខាឯណោះ ហើយបើនៅខ្មែរបានតម្លៃ៤,៤ បាត គឺប្រទសថៃលក់បន្តបាន ៦,៨ បាត ហើយបើខ្មែរលក់បាន ៦,៨ បាត គឺថៃគេលក់បានចន្លោពី ៩,៨ ឬ ១០បាត ក្នុង ១ គីឡូ នេះហើយជាការចំណេញក្បាលកាក់តគ្នា។ ខណះប្រទេស ឥណ្ឌា និង មីយ៉ាម៉ា លក់ក្នុងតម្លៃក្រោម ៤,៤ បាត គេផ្តោតទៅលើគុណភាពពូជគ្រាប់ពោតផងដែរ ខណះកសិករយើងខ្លះមិនទាន់ស្គាល់ពូជគ្រាប់ពោតណាដែលទិញមកពីថៃមកដាំមានតម្លៃថ្លៃ ហើយប្រមូលផលថៃមិនទិញចូល បើទិញគឺក្នុងតម្លៃថោកបំផុត។
លោកបន្តថា មិនមែនមន្ត្រីមិនគិតគូរទេ កន្លងមកមានមន្ត្រីទៅចរចារជាមួយភាគីថៃជាបន្តបន្ទាប់ តែភាគីថៃគេថាបើយកពោតចូល ដំឡូងមីគេមិនទទួលទិញទេ បើឲ្យជួយយកដំឡូងមីគេមិនទទួលពោតទេ គេយកទៅតាមកម្រិតរបស់គេ បើទោះបីមន្ត្រីកម្ពុជាខំទទូចយ៉ាងណាក៏មិនបានផលដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


