ព័ត៌មានជាតិ
ភូមិតាដិបជាប់ជើងភ្នំបូកគោក្លាយជាតំបន់លម្ហែសម្រាប់ភ្ញៀវបរទេសដ៏ពេញនិយម
នាថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរបានប្រាប់ឲ្យដឹងថា ភូមិតាដិប ជាភូមិមួយនៅជាយក្រុងកំពត បានប្រែក្លាយទៅជាកន្លែងដ៏ស្ងប់ស្ងាត់ មួយនៅជាប់ជើងភ្នំបូកគោ ជាយក្រុងកំពត ខេត្តកំពត មានជនបរទេសជាច្រើនដែលមកលេងខេត្តកំពតបានមកសម្រាកដើលេងលម្ហែនៅកន្លែងភូមិនោះ ខណៈបច្ចុប្បន្នអ្នកភូមិតែងតែហៅភូមិមួយនោះថា ភូមិបានរាំង ព្រោះមានជនបរទេសនាំគ្នាទៅរស់នៅកាន់តែច្រើនៗឡើង។

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ និងជនបទេសបាននិងកំពុងផ្លាសប្តូរបទពិសោធក្នុងការរស់នៅជាមួយគ្នាបានយ៉ាងសុខដុមនៅក្នុងភូមិនោះ ព្រោះភូមិតាដិប គឺមានប្រវត្តិជនជាតិបារាំងទៅរស់នៅដំបូងគេបង្អស់ កាលពី៩ឆ្នាំមុន ហើយពលរដ្ឋថាពេលនោះផ្លូវចូលភូមិនេះ ជាផ្លូវលំសម្រាប់អ្នកភូមិបរទេះទៅស្វែងរកអនុផលព្រៃឈើនៅតំបន់ភ្នំបូកគោ។

លោកចៅសង្កាត់ថា ដោយសារមានអ្នកទេសចរបានស្គាល់ តែងតែដើរមកលេងលម្ហែកម្សាន្តច្រើន ហើយអាជ្ញាធរក៏បានធ្វើជាផ្លូវក្រាលគ្រួសក្រហមរហូតមកដល់បច្ចុប្បន្ននេះបានប្រែក្លាយផ្លាសប្តូរទៅជាផ្លូវបេតុងវិញ។ លោកបានបន្តឲ្យដឹងថាភូមិតាដិបជាភូមិមួយបានទាក់ទាញភ្ញៀវជនបរទេសឲ្យមករស់នៅ និងកន្លែងសម្រាកលម្ហែច្រើនជាងគេ រហូតអ្នកភូមិហៅភូមិនេះថា ជាភូមិបារាំង។
ជាមួយគ្នានោះដែរ កញ្ញា អារី ជាបុគ្គលិក រីស៊ត ប៊ូហ៊ីមៀរ បានប្រាប់ឲ្យដឹងថា វត្តមានរបស់ជនបរទេសដែលមករស់នៅក្នុងភូមិតាដិប បានផ្តល់ប្រយោជន៍ជាច្រើនយ៉ាង ទាំងការអភិវឌ្ឍន៍សហគមន៍ និងមានឱកាសសម្រាប់អ្នកភូមិមានការងារធ្វើផងដែ។

ដោយឡែកចំណែកឯភ្ញៀវទេសចរមកពីបារាំងម្នាក់បាននិយាយប្រាប់ឲ្យដឹងថា គាត់បានមករស់នៅខេត្តកំពត៤ឆ្នាំ គាត់ពួកគាត់ចូលចិត្តមកសម្រាកលេងលម្ហែកម្សាន្តនៅភូមិតាដិបនេះ ហើយកាលពីមុនភូមិនេះមានផ្លូវពិបាកធ្វើដំណើរ ជាពិសេសនោះនៅរដូងវស្សា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិតាដិបបានផ្លាសប្តូរមុខមាត់ថ្មី ផ្លូវស្អាត ហើយភ្ញៀវបរទេសតែងតែមករស់នៅកាន់តែច្រើនឡើង រីឯភ្ញៀវទេសចរមកហ្វីលីពិនថា គាត់សប្បាយរីករាយ កក់ក្តៅជាមួយប្រជាពលរដ្ឋ និងជនបរទេសចម្រុះជាតិសាសន៍នៅទីនេះ ធ្វើឲ្យគាត់មានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនដូច្នេះដែរ។

បើយោងតាមការលើកឡើងរបស់លោក គង់ សុផុន ចៅសង្កាត់ និងម្ចាស់រិស៊តនៅតំបន់នោះ ថាភូមិតាដិបនៅតែមានអ្នកវិនិយោគខ្មែរ និងបរទេស ចូលមកសាងសង់បង្កើតជាបឹងហ្គាឡូ រីស៊តជាបន្តបន្ទាប់ ហើយទៅថ្ងៃមុនទីនេះនឹងកាន់តែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសនោះគឺជាទីកន្លែងជម្រកធម្មជាតិដ៏ពេញនិយមរបស់ជនបរទេសទៅថ្ងៃមុខផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


