Connect with us

ព័ត៌មានជាតិ

នគរបាលជាន់ខ្ពស់២រូបទៀត ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងអគ្គស្នងការរងនគរបាលជាតិចំនួន២រូបបន្ថែមទៀត ដែលការតែងតាំងនេះ បាននាំឱ្យតំណែងអគ្គស្នងការរងនគរបាលជាតិសរុបកើនដល់២០រូប។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចធិបតី ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តែទើបផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។

ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ដែលត្រូវតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា១ នៃអនុក្រឹត្យនេះ បានសម្រេចផ្ទេរ និងតែងតាំងនាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃចំនួន២រូប គឺលោកឧត្តមសេនីយ៍ឯក តាន់ សំណាង និងលោកឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ជាអគ្គស្នងការរងនគរបាលជាតិ។ មុនទទួលបានការតែងតាំងនេះ ឧត្តមសេនីយ៍ទោ ហែម សុវត្ថិ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាមួយគ្នានេះ នាយនគរបាលជាតិចំនួន២រូបទៀត ក៏ត្រូវបានសម្ដេចធិបតី តែងតាំងមុខតំណែងជាអនុប្រធានសេនាធិការដ្ឋាន នោះគឺលោកឧត្តមសេនីយ៍ទោ លឹម ដាវុធ និងលោកឧត្តមសេនីយ៍ត្រី កុយ រ៉ា។

គួរជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទើបបានអញ្ជើញប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់អគ្គស្នងការរងនគរបាលជាតិចំនួន៤រូប គឺរួមមាន៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ឧត្តមសេនីយ៍ឯក សុង លី និងឧត្តមសេនីយ៍ឯក ចេវ ហាក់។ បើគិតមកដល់ពេលនេះ តំណែងជាអគ្គស្នងការរងនគរបាលជាតិមានចំនួនសរុប ២០រូបហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម