ព័ត៌មានជាតិ
ទីតាំងសប្បាយដ៏សម្បូរបែប ១២ កន្លែង ត្រៀមស្វាគមន៍ទេសចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយស្ថាប័ននានា បានរៀបចំកម្មវិធីសប្បាយភាពដ៏សម្បូរបែបមានទាំងបុរាណ សម័យចំនួន ១២ទីតាំង ដើម្បីជូនប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍អន្តរជាតិ បានចូលរួមទស្សនាសប្បាយរីករាយ។

តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ វិច្ឆិកានេះ បានឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីរួម ជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពនៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖
១. កម្មវិធី “ទីជលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ

២. កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ
៣. កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំ ផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
៤. កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ៃរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

៥. កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
៦. កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
៧. កម្មវិធី “ប្រដាល់គ្រុឌគុនខ្មែ” រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅ សួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា

៨. កម្មវិធីប្រគំតន្រ្តី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៩. កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
១០. កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

១១. ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
១២. កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិទាំងអស់នឹងអញ្ជើញចូលរួមទស្សនា កម្មវិធីសប្បាយភាព នៅតាមទីតាំងដែលបានរៀបចំខាងលើឱ្យបានច្រើនកុះករ និងអធិកអធម៕
អត្ថបទ៖ ស្រីរ័ត្ន


-
ចរាចរណ៍២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


