ព័ត៌មានជាតិ
រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ កំពុងមមាញឹកក្នុងការរៀប ចំតុបតែង សម្រាប់សង្គ្រាន្តនាពេលខាងមុខ
បណ្តាទីតាំងសង្ក្រាន្តតូចធំៗនៅក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំតុបតែងជាលក្ខណៈបែបខ្មែរ ដែលជាផ្នែកនៃការបង្ហាញពីប្រពៃណី និងអត្តសញ្ញាណជាតិ។

ក្រុមនិស្សិតយល់ឃើញយ៉ាងច្បាស់ថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងពេលខាងមុខ ដោយអមជាមួយការតាំងបង្ហាញ និងតាំងលក់ពីទំនិញ និងផលិតខ្មែរក្នុងស្រុក គឺជាការបង្ហាញឲ្យអន្តរជាតិបានឃើញ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ហើយវាក៏ជាផ្នែក នៃការជម្រុញសេដ្ឋកិច្ចប្រជាជន និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ នៅពេលដែលកំណើនទេសចរណ៍មានការកើនឡើង។



រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែលត្រូវបានកំណត់យកជាទីកន្លែងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តធំៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦។
បច្ចុប្បន្នគេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការតុបតែងលម្អតម្លើងរោង និងរូបចំលាក់ធំៗមួយចំនួនជាបណ្តើរៗ អមជាមួយការរៀបចំសម្អាតបរិស្ថានអនាម័យសួនច្បារក្នុងបរិវេណទីធ្លារតំបន់រដ្ឋមនីយដ្ឋានវត្តភ្នំ ដើម្បីធានាសោភ័ណ្ឌភាព និងរបៀបរៀបរយ ខណៈព្រឹត្តិការណ៍សង្ក្រាន្ត ក៏កាន់តែគៀកគិតចូលមកដល់ ពោលនៅពាក់កណ្តាលខែមេសា ខាងមុខ។ ទន្ទឹមជាមួយការរៀបចំនៅតាំងទីតាំងសង្ក្រាន្តតូចធំ ការបញ្ជាទិញសម្ភារ និងគ្រឿងតុបតែងបែបខ្មែរ ក៏កំពុងមមាកញឹកក្នុងការលក់ដូរផងដែរ។


គួរបញ្ជាក់ថា ៖ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ តំបន់រដ្ឋមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង និងបណ្ដាទីតាំងមួយចំនួនដទៃ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ សុភា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


